ស្រីលង្កាបើកការស៊ើបអង្កេតថ្មីមួយទាក់ទិននឹងការទម្លាក់គ្រាប់បែកនៅថ្ងៃពិធីបុណ្យអ៊ីស្ទើរ (Easter)

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានបញ្ជាឱ្យបើកការស៊ើបអង្កេតថ្មីមួយពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅខែមេសាកន្លងទៅ ដែលបណ្តាលឲ្យមនុស្សចំនួន ២៥៨ នាក់ត្រូវបានស្លាប់ ក្នុងបរិបទដែលមានក្តីព្រួយបារម្ភថាការស៊ើបអង្កេតនាពេលបច្ចុប្បន្នគ្មានឯករាជ្យ នោះឡើយ។
ស្រីលង្កាបើកការស៊ើបអង្កេតថ្មីមួយទាក់ទិននឹងការទម្លាក់គ្រាប់បែកនៅថ្ងៃពិធីបុណ្យអ៊ីស្ទើរ (Easter) - ảnh 1 ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena (រូបថតល៖ vov.vn)

លោក Maithripala Sirisena បានលើកច្បាស់ថា គណៈកម្មាធិការថ្មីនេះនឹងមានសិទ្ធិអំណាចខាងយុត្តិធម៌យ៉ាងទូលំទូលាយក្នុងការប្រមូលភ័ស្តុតាងអំពីជនដៃដល់នៃការបំផ្ទុះគ្រាប់បែកទាំងនេះ ព្រមទាំងស៊ើបអង្កេតលើភាពខុសឆ្គងអំពីបញ្ហាសន្តិសុខនិងចារកម្មផងដែរ។

គួរបញ្ជាក់ថាការវាយប្រហារក្នុងឱកាសពិធីបុណ្យអ៊ីស្ទើរកាលពីខែមេសាកន្លងមកនេះ ជាអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតនៅប្រទេសស្រីលង្កាចាប់តាំងពីសង្គ្រាមស៊ីវិលនៅប្រទេសនេះបានបញ្ចប់ក្នុងរយៈពេល មួយទសវត្សរ៍កន្លងទៅ៕

ប្រតិកម្មទៅវិញ