សារលិខិតសាកសួរសុខទុក្ខរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីអំពីទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម

Chia sẻ
(VOVWORLD) -  ឥណ្ឌូណេស៊ីជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងជំនះឧបសគ្គនេះយ៉ាងឆាប់ៗ។

ទទួលបានព័ត៌មានថា ទឹកជំនន់និងការរអិលបាក់ដីបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៃខេត្តភាគកណ្តាលមួយចំនួនរបស់វៀតណាម នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២០ តាមរយៈក្រសួងការបរទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលនិងប្រជាជនឥណ្ឌូនេស៊ីបានផ្ញើរសេចក្តីសួរសុខទុក្ខជូនចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារដែលកំពុងរងការឈឺចាប់ដោយបាត់បង់មនុស្សជាទីស្រឡាញ់។ ឥណ្ឌូណេស៊ីជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជនវៀត ណាមនឹងជំនះឧបសគ្គនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ