អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អំណរជូនពរបុណ្យចូលឆ្នាំថ្មីឆ្នាំឆ្លូវ ត្រីស័ក ២០២១ ចំពោះប្រជាជន សមមិត្តនិងយុទ្ធជនទូទាំងប្រទេសវៀតណាម និងអាណិកជនវៀតណាមនៅក្រៅប្រទេស |
សូមគោរពជូនជនរួមជាតិ សមមិត្តនិងយុទ្ធជនទូទាំងប្រទេស!
និទាឃរដូវ ឆ្នាំឆ្លូវ ត្រីស័ក ២០២១ កំពុងមកដល់លើគ្រប់ទិសទីរបស់ប្រទេសវៀតណាមដែលជាទីស្រឡាញ់របស់យើង។ ក្នុងពេលវេលាឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីដ៏សែនសប្បាយរីករាយនិងជាទីរំភើបចិត្តនេះ ខ្ញុំសូមតាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ជូនចំពោះប្រជាជន ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស និងសហគមន៍ជនវៀតណាមនៅឯបរទេស នូវមនោសញ្ជេតនាយ៉ាងកក់ក្តៅ និងអំណរជូនពរឆ្នាំថ្មីដ៏ល្អបវរ។ ខ្ញុំក៏សូមផ្ញើរជូនមិត្តភក្តិនៅលើពិភពលោក ប្រជាជននៃប្រទេសទាំងអស់នូវសេចក្តីជូនពរប្រកបដោយសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការវឌ្ឍនភាពនិងការអភិវឌ្ឍ។
ឆ្នាំជូត ទោស័ក ២០២០ ទើបបានកន្លងផុតទៅដោយមានព្រឹត្តិការណ៍សំខាន់ៗដែលគួរចងចាំជាច្រើន ជាពិសេសគឺមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម ដែលទើបបានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុង ឆ្នាំកន្លងមកនេះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានពង្រីកនូវស្មារតីស្នេហាជាតិ មានឆន្ទះមោះមុត មានការប្តេជ្ញាចិត្ត មានភាពក្លាហាន សាមគ្គីភាព និងមានការច្នៃប្រឌិត។ ជាពិសេស ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ដែលមានលក្ខណៈលើគ្រប់ជ្រុងជ្រោយ បង្កើតបានជាសញ្ញាលេចធ្លោគួរឲ្យកត់សម្គាល់។ សេដ្ឋកិច្ចរបស់ប្រទេសជាតិបន្តការអភិវឌ្ឍ នយោបាយនិងសង្គមមានស្ថេរភាព សន្តិសុខ ការពារជាតិត្រូវបានធានាសកម្មភាពកិច្ចការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានលើកកម្ពស់និងកាន់តែស៊ីជម្រៅ។ រួមជាមួយគ្នានោះ ថែរក្សាបរិយាកាសសន្តិភាពនិងស្ថេរភាពដើម្បីការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ពង្រឹងនិងពង្រីកទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិងរបបសង្គមនិយម។ ចំណុចលេចធ្លោគឺអនុវត្តន៍ទាំងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពផ្តោត និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ហើយទាំងត្រៀមរៀបចំនិងប្រារព្ធមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ ឆ្ពោះទៅមហាសន្និបាតបក្សកុម្មុយ និស្តវៀតណាមលើកទី ១៣ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រពៃ រួមចំណែកពង្រឹងនិងបង្កើនជំនឿទុកចិត្ត មោទនភាពជាតិ ដែលបានមិត្តភក្តិអន្តរជាតិទទួលស្គាល់និងកោតសរសើរយ៉ាងខ្លាំងផងដែរ។ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមស្វាគមន៍យ៉ាង កក់ក្តៅ អបអរសាទរនិងថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិសមមិត្តនិងយុទ្ធជនទូទាំងប្រទេស ចំពោះការរួមវិភាគទានដ៏ធំធេងនេះចូលក្នុងជ័យជម្នះនិងជោគជ័យក្នុងឆ្នាំកន្លង មក។
ឈានចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដែលជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥; ដែលជាឆ្នាំរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។ ដោយមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ប្តេជ្ញាចិត្តបោះជំហានទៅមុខដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែសម្បូរធូរធារ ប្រជាជនមានសុខសាន្តត្រាណ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលចាំបាច់ត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព និងពង្រីកឆន្ទៈ ក៏ដូចជាសមិទ្ធិផលនៃឆ្នាំជូត ទោស័ក ២០២០ ដោយជំនះរាល់ការលំបាកនិងឧបសគ្គ ជំរុញកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពាររឹងមាំមាតុភូមិ ថែរក្សាបរិយាកាសប្រកបដោយសន្តិភាពនិងស្ថេរភាព។ លើសពីនេះទៅទៀត អនុវត្តន៍គោលដៅនិងភារកិច្ចដែលបានដាក់ចេញដោយជោគជ័យ ទទួលបានជ័យជំនះថ្មីនិងធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម ជាទីស្រឡាញ់។
សូមជូនពរបងប្អូនជនរួមជាតិ សមមិត្ត ក្រុមគ្រួសារទាំងអស់និងប្រជាជនវៀតណាមគ្រប់រូប ចូលឆ្នាំថ្មីប្រកបដោយសុខភាពល្អបរិបូរ មានសិរីមង្គល។ អំណរនិទាឃរដូវថ្មី ជោគជ័យគ្រប់ភារកិច្ច។ សូមគោរពជម្រាបលា!