សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម

Chia sẻ
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ទីភ្នាក់ងារសារព័ត៌មាន
អាហ្សង់ទីន Telam បានចុះ ផ្សាយអត្ថបទសរសេរដែល
ស្ងើចសរសើរសិមិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅ វៀតណាម។ 

សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម - ảnh 1
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ទីភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Telam បានចុះ
 ផ្សាយអត្ថបទសរសេរដែលស្ងើចសរសើរសិមិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅ
វៀតណាម។ អ្នកកាសែតអាហ្សង់ទីននិងជាប្រធានការិយាល័យព័ត៌មាន
អន្តរជាតិ Telam លោក Horacio Rana បានសរសេរអត្ថបទនេះ។ លោកបាន
អះអាងថា៖ កិច្ចការផ្លាស់ប្តូរថ្មីវនៅវៀតណាមក្នុងអំឡុងជិត ៣០ ឆ្នាំកន្លងទៅ
មិនអាចប្រៀប នឹងបានឡើយ។ គឺជាខឿនសេដ្ឋកិច្ចបើកទ្វារ វៀតណាមទទួល
បានជោគជ័យដ៏ ធំធេងដែលពិភពលោកទាំងមូលត្រូវទទួលស្គាល់។ អត្ថបទ
បានដកស្រង់ពាក្យសំដីនៃអគ្គនាយិការកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. (UNDP)
 លោកស្រី Helen Clark ដែលវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាម
ទទួលបានលើវិស័យ សមភាពភេទអប់រំការងារធ្វើសុខាភិបាល។ អាត្រាជន
ក្រីក្របានថយចុះយ៉ាងខ្លាំងុំ ក្នុងដំណាក់កាល ១៩៩០-២០១០ កំណើនជា
មធ្យមរបស់វៀតណាមទទួលបាន ៧,៣%។ វៀតណាមត្រូវជំរុញខ្លាំងកំណែ
ទម្រង់រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច បង្កើនការទាក់ទាញវិនិយោគពីបរទេស
តាមនោះ​ លើកកំពស់ថែមទៀតជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អត្ថបទ
សរសេរក៏បានដកស្រង់ពាក្យសំតីរបស់​សាស្ត្រាចារ្យ លោក Tsuboi Yoshiharu ចំណុះមហាវិទ្យាល័យ Waseda របស់ ជប៉ុន បានវាយតំលៃថា៖ វៀតណាម
បានធ្វើសមាហរណកម្មអន្តរជាតិនិងតំបន់ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌ
អាស៊ានឬកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក (TPP)។ នា ៥០
ឆ្នាំខាងមុខ​ វៀតណាមគប្បីលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួននៅអាស៊ាន
នៅលើពិភពលោក៕​

ប្រតិកម្មទៅវិញ