|
ស្ថានីយខួង Haiyan Shiyou ៩៨១ |
(VOV)_សារព័ត៍មានអន្តរជាតិ នាថ្ងៃទី២ មិថុនា បានបន្តមានបទសរសេរ ដោយបង្ហាញនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាម ប្រឆាំងជំទាស់អំពើ ខុសឆ្គងនានារបស់ចិន ដែលបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ស្ថានីយ
វិទ្យុ NHK របស់ជប៉ុន បានជូនព័ត៍មាន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានមានជំនួបនៅខាងក្រៅសន្និសីទ
Shangri La និងឯកភាពថា៖រាល់ជំលោះនៅសមុទ្រហ្វាទុង និងភាពតានតឹងនៅ
សមុទ្រខាងកើត ត្រូវបានដោះស្រាយតាមសន្តិវិធី។ តាម NHK ថា៖ នៅក្នុងជំនួប
នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Itsunori Onodera បានសម្ដែងនូវការព្រួយ
បារម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលទូកនេសាទរបស់វៀតណាម ត្រូវបាននាវា
ចិនបុកអោយលិចនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ រដ្ឋមន្ត្រីក្រសួងការពារ
ជាតិជប៉ុន ក៏បានសម្ដែងនូវការគាំទ្រចំពោះគោលជំហរអត់ធ្មត់របស់វៀតណាម
ក្នុងការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុ
ងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។
ក្នុងបទសរសេរដោយប្រធានបទ៖ អាមេរិកព្រមានចិននៅសន្និសីទសន្តិសុខទ្វីបអាស៊ី វិទ្យុសម្លេងអាមេរិក (VOA) បានអោយដឹងថា៖ វៀតណាមបានអត់ធ្មត់ជាច្រើន ចំពោះអំពើររបស់ចិន ទន្ទឹមនឹងនោះ អំពាវនាវដោះ
ស្រាយរាល់បញ្ហាតាមរយៈការចរចារ សមស្របជាមួយច្បាប់អន្តរជាតិ។
ស្ដីពីសភាពការណ៍តានតឹងនៅលើសមុទ្រខាងកើត កាសែត៖ អ្នកជូនដំណឹងពេលព្រឹក Sydney របស់អូស្ត្រាលី បានអោយដឹងថា៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអូស្ត្រាលីលោក David Johnston បានចែករំលែកនូវការព្រួយបារម្មណ៍របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel អំពីការដែលចិនបានមានសកម្មភាពបង្ករឿងហេតុនៅសមុទ្រខាងកើត។ លោក
David Johnston បាននាំចេញគោលជំហរនេះ ពេលដែល រដ្ឋមន្ត្រីក្រសួងការ ពារប្រទេសអាមេរិក លោក Chuck Hagel បានចោទប្រកាន់ចិនបានមានសកម្មភាព ដោយឯកតោភាគី បង្កអស្ថិរភាព ពិសេសគឺការដែលបានដាក់ស្ថានីយខួងនៅ
ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម៕