បណ្ដាប្រតិភូបោះឆ្នោតអនុម័តលើកម្មវិធីនៃកិច្ចប្រជុំត្រៀមសម្រាប់មហាសន្និបាតបក្សលើកទី១៣ កាលពីព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០២១។ (រូបថត៖ TTXVN) |
កាសែត ប្រទេសអាល្លឺម៉ង់ថ្មី (Neues Deutschland) កាលពីថ្ងៃទី២៤ មករា បានចុះផ្សាយណព័ត៌មានថា មហាសន្និបាតលើកទី១៣ប្រព្រឹត្តទៅក្នុងបរិបទ ដែលវៀតណាមគ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អ។ ដោយមាន វិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតយ៉ាងតឹងរឹង វៀតណាមបាន គ្រប់គ្រងប្រកបដោយជោគជ័យនូវការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 ក្នុងអំឡុងឆ្នាំ២០២០ ហើយគិតរហូតមកដល់ថ្ងៃទី២៤ មករា ករណីស្លាប់នៅ វៀតណាមត្រឹមតែមាន៣៥ករណីប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សេដ្ឋកិច្ច វៀតណាមទទួលរងផលប៉ះពាល់ក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយសម្រេចបានកំណើន ២,៩% ក្នុងឆ្នាំ២០២០។
មុននោះ អ្នកជំនាញមួយចំនួននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនានា និង កាសែត DW កាសែត FAZ របស់អាល្លឺម៉ង់ ក៏មានអត្ថបទសរសេរដោយ វាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលរបស់វៀតណាមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។ តាមបណ្ដាអត្ថបទសរសេរនេះបានចុះផ្សាយថា វៀតណាមដើរតួនាទីកាន់តែ សំខាន់ចំពោះខឿនសេដ្ឋកិច្ចសកលនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ខណៈ ដែលឋានៈខាងកិច្ចការបរទេសរបស់វៀតណាម កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានចុះផ្សាយថា មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល៩ថ្ងៃ ដោយមានខ្លឹមសារស្នូលនោះគឺ ការកំណត់ គោលនយោបាយសម្រាប់ដំណាក់កាល៥ឆ្នាំខាងមុខ និងការបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំនៃអាណត្តិថ្មី។ Reuters ក៏បានសង្កត់ធ្ងន់ទៅលើ សមិទ្ធផលដ៏លេចធ្លោរបស់វៀតណាមក្នុងឆ្នាំ២០២០ នោះគឺកំណើនសេដ្ឋ កិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមប្រទេសអាស៊ីនានា និងការគ្រប់គ្រងជម្ងឺ Covid-19 យ៉ាងល្អប្រពៃ៕