ប្រធានរដ្ឋលោក To Lam និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ Nhan Sang/TTXVN) |
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានបើកទំព័រពិសេសមួយដែលបន្តធ្វើបច្ចុប្បន្នភាពសកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Putin។ អត្ថបទទាំងនេះសុទ្ធតែសង្កត់ធ្ងន់លើទំនាក់ទំនងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ និងវិស័យសហប្រតិបត្តិការទ្វេភាគី។
គេហទំព័រព័ត៌មាន Vesti.ru ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីរុស្ស៊ីនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ ដោយកសាងនៅលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការមុននេះ។
អត្ថបទអំពីគោលនយោបាយការទូត “ដើមឬស្សី” របស់វៀតណាមនៅលើគេហទំព័ររបស់ Financial Times (រូបថត៖ TTXVN) |
គេហទំព័រ Fontanka.ru បានចុះផ្សាយថា លោកប្រធានាធិបតី Putin បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រជាជនវៀតណាម។ ក្នុងពេលជាមួយគ្នានោះ RIA Novosti បានដកស្រង់សម្តីរបស់លោក Putin ដែលថា៖ “ខ្ញុំចង់ថ្លែងអំណរគុណចំពោះមិត្តវៀតណាមទាំងអស់ដែលបានរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋសម្រាប់ពួកយើង។ សូមអរគុណចំពោះការបដិសណ្ឋារកិច្ច ការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរបស់មិត្តវៀត ណាម...”។
គេហទំព័រ Ura.ru បានឲ្យដឹងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh លោកប្រធានាធិបតី Putin បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបង្កើតការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយផ្ទាល់ រយៈពេលវែងដល់ប្រទេសវៀតណាម រួមទាំងឧស្ម័នធម្មជាតិ (LNG)។ ប្រធានាធិបតី Putin ក៏បានទទួលស្គាល់កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរក្នុងវិស័យថាមពល ដោយបានរំលឹកឡើងវិញនូវការចូលរួមរបស់រុស្ស៊ីក្នុងការកសាងរោងចក្រផលិតអគ្គិសនី នៅវៀត ណាម។
រាយការណ៍អំពីព្រឹត្តិការណ៍នេះ ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបាន គូសបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋ លើកដំបូងមកកាន់ប្រទេសវៀតណាមចាប់តាំងពីដំណើរទស្សនកិច្ចកាលពីខែវិច្ឆិកា ឆ្នាំ ២០១៣។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម។ ទន្ទឹមនឹងនោះ Nikkei Asia បានរាយការណ៍ថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះគឺការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១១ លើវិស័យជាច្រើនដោយភាគីទាំងពីរ។
ពីអឺរ៉ុប គេហទំព័រ euronews.com បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Putin មកកាន់វៀតណាម មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
កាសែត Financial Times របស់អង់គ្លេសបានវាយតម្លៃថា វៀតណាមទទួលបានលទ្ធផលល្អក្នុងគោលនយោបាយការទូត “ដើមឬស្សីវៀតណាម” របស់ខ្លួន ដោយបានអះអាងនូវគោលនយោបាយរបស់ខ្លួនក្នុងភាពជាមិត្ត និងដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខនៃតំបន់ និងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ កាសែត Financial Times បានដកស្រង់សម្តីរបស់អ្នកស្រាវជ្រាវ Le Hong Hiep ដែលធ្វើការនៅវិទ្យាស្ថាន ISEAS - Yusof Ishak សិង្ហបុរីថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Putin បង្ហាញថា គោលនយោបាយការបរទេសរបស់វៀតណាមមានតុល្យភាព និងសម្បូរបែប ដោយរក្សាទំនាក់ទំនងល្អជាមួយប្រទេសធំៗទាំងអស់ក្នុងពិភព លោក និងគោលនយោបាយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ វៀតណាមទាក់ទាញការវិនិយោគពីដៃគូផ្សេងៗ ជាច្រើនផងដែរ៕