សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 (រូបថត៖ TTXVN) |
អត្ថបទនេះចាត់ទុកថា មានមូលហេតុចំនួន៤ដែលបង្កើតឡើងភាព ជោគជ័យរបស់វៀតណាម។ ទីមួយ រដ្ឋាភិបាលវៀតណាមបានចាត់វិធាន ការឆ្លើយតបភ្លាមៗបន្ទាប់ពីរកឃើញករណីឆ្លងជំងឺដើមដំបូងហើយជា ប្រទេសដំបូងគេដែលអនុវត្តការធ្វើចត្តាឡីស័កដោយមានទ្រង់ទ្រាយធំ ក្រោយពីប្រទេសចិន។ ទីពីរ ស្ទើរតែគ្មានប្រទេសណាដែលអនុវត្តការស្វែង រកស្លាកស្នាមរបស់អ្នកដែលបានប៉ះពាល់នឹងវីរុស SARS-CoV-2 យ៉ាងប្ដូរ ផ្ដាច់ដូចវៀតណាមនោះទេ ហើយបណ្ដាអ្នកជំនាញក៏បានវាយតម្លៃថា វៀត ណាមមានអត្រាធ្វើតេស្តដ៏ល្អប្រសើរ។ ទីបី វៀតណាមបានផ្ដល់ព័ត៌មានយ៉ាង ច្បាស់លាស់និងប្រកប ដោយតម្លាភាព។ ទីបួនគឺស្មារតីសាមគ្គីគ្នានិងការ ស្រុះចិត្តគំនិតរបស់ប្រជាជន។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី១៦ មិថុនា នៅទីក្រុង Zurich ប្រទេស ស្វីស បានប្រព្រឹត្តទៅនូវពិធីប្រគល់ម៉ាស់របស់រដ្ឋាភិបាលវៀតណាមជូន ចំពោះសមាគមន៍ជនវៀតណាមនៅស្វីស និងសមាគមន៍មិត្តភាពស្វីស- វៀតណាម (ASV)។ លោកស្រី Anjuska Weil ប្រធាន ASV បានសម្ដែងនូវ ការចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចការពារសុខភាព បង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 មិនត្រឹមតែ សម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះជនបរទេសដែល កំពុងរស់នៅ ធ្វើការឬធ្វើដំណើរទេសចរណ៍នៅវៀតណាមទៀតផង ជា ពិសេសគឺការដែលបណ្ដាវេជ្ជបណ្ឌិតវៀតណាមបានព្យាបាលដោយអស់ពី ចិត្តពីថ្លើមសម្រាប់អ្នកជំងឺ Covid-19 ដែលជាអ្នកបើកបរយន្តហោះជនជាតិ អង់គ្លេស។ លោកស្រីបានអះអាងថា ព័ត៌មានទាំងនេះបានរំលេចរូបភាព វៀតណាមប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល មនុស្សសាស្ត្រ ហើយធ្វើឲ្យ មិត្តភក្តិអន្តរជាតិកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃមានបំណងចង់អញ្ជើញមក ទស្សនាវៀតណាម៕