សារព័ត៌មានស៊ីរីផ្សាយព័ត៌មានអំពីការស្លាប់របស់មេដឹកនាំ IS

Chia sẻ
(VOVworld) – នាថ្ងៃទី ១៤ មិថុនា សារព័ត៌មានតំបន់
របស់ស៊ីរីបានដកស្រងប្រភពព័ត៌មាន ដែលមានទំនាក់
ទំនងជាមួយអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន
អះអាងថា៖ មេដឹកនាំ នៃអង្គការភេរវកម្មនេះ Abu Bakr
 al Baghdadi បានស្លាប់ ប៉ុន្តែ មិនបានឲ្យដឹង ព័ត៌មាន
លំអិតទេ។​ 

សារព័ត៌មានស៊ីរីផ្សាយព័ត៌មានអំពីការស្លាប់របស់មេដឹកនាំ IS  - ảnh 1
សារព័ត៌មានស៊ីរីផ្សាយព័ត៌មានអំពីការស្លាប់របស់មេដឹកនាំ IS (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មិថុនា សារព័ត៌មានតំបន់របស់ស៊ីរីបានដកស្រង
ប្រភពព័ត៌មាន ដែលមានទំនាក់ទំនងជាមួយអង្គការដ្ឋឥស្លាមស្វ័យប្រកាស
 (IS) បានអះអាងថា៖ មេដឹកនាំ នៃអង្គការភេរវកម្មនេះ Abu Bakr al Baghdadi
 បានស្លាប់ ប៉ុន្តែ មិនបានឲ្យដឹង ព័ត៌មានលំអិតទេ។​ ក្នុងពេលនោះ ទីភ្នាក់ងារ
សារព័ត៌មានផ្សេងៗទៀតបានឲ្យដឹង ថា៖ al Baghdadi ត្រូវបានកំទិចក្នុងយុទ្ធនា
ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនៅ ស៊ីរី។ មុននោះ នាថ្ងៃទី ១០
 មិថុនា កន្លងទៅ កាណាល់ទូរទស្សន៍របស់អ៊ីរ៉ាក់ Al Sumariya បានឲ្យដឹងថា៖
al Baghdadi រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតរបស់ IS បានរង របួស
នាយប់ថ្ងៃទី ៩ មិថុនា ក្នុងពេលយន្តហោះចំបាំងរបស់អាមេរិកវាយប្រហារនៅ
ខេត្ត Nineveh ជិតនឹងតំបន់ខ្សែព្រំដែនរវាងស៊ីរីនិងអ៊ីរ៉ាក់។ ប៉ុន្តែ កងទ័ព
ចម្រុះប្រឆាំងភេរវកម្មដឹក នាំដោយអាមេរិកបានឲ្យដឹងថា៖ គេមិនទាន់អាច
បញ្ជាក់ព័ត៌មានពោលខាងលើនៅឡើយ ហើយក៏មិនមានបដិសេធដំណើរការ
វាយប្រហារពោលខាងលើទេ។ al Baghdadi ទើបនឹងស្វ័យប្រកាសជាព្រះមហា
ក្រត្សរបស់ជនឥស្លាមលើពិភពលោក។ កាយវិការនេះត្រូវបានជនឥស្លាម
កណ្ដាលនិយមចាត់ទុកជាអំពើខុសឆ្គង។ អង្គការភេរវកម្មនៃមុខសញ្ញានេះ
បានទន្ទ្រានកាន់កាប់តំបន់ មួយចំនួននៅអ៊ីរ៉ាក់និងស៊ីរី៕ 

ប្រតិកម្មទៅវិញ