សារព័ត៌មានរួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន

Chia sẻ
(VOVWORLD) - ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាព វៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេល កន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានអះអាងនូវឋានៈនិងតួនាតី ជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។

ក្នុងឱកាសរំលឹកខួបលើកទី៩៤ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩) នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីជួប ជុំជាមួយបណ្ដាស្ថាប័នសារព័ត៌មាន។ ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេល កន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានអះអាងនូវឋានៈនិងតួនាតី ជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។ មិនត្រឹមតែខិតខំប្រឹងប្រែងបើកទូ លាយទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយប្រជាជន ពិភពលោកប៉ុណ្ណោះទេ ថែមទាំងកិច្ចការបរទេសប្រជាជនក៏បានរួមចំណែកយ៉ាង សកម្មទៅក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍលើ ពិភពលោក ក៏ដូចជាចលនា តស៊ូ ការពារនិងជំរុញផលប្រយោជន៍ជាតិ ជាពិ សេសគឺក្នុងបញ្ហានានាដូចជាបញ្ហាអធិបតេយ្យភាព ព្រំដែន ប្រជាធិបតេយ្យ សិទ្ធិ មនុស្ស និងសាសនា ដើម្បីជួយអោយមិត្តភក្តិអន្តរជាតិមានការយោគយល់យ៉ាង ត្រឹមត្រូវអំពីស្ថានភាពនៅវៀតណាម ផងដែរ។ រាល់ជោគជ័យទាំងនោះមានការ រួមចំណែកគួរអោយកត់សម្គាល់នៃបណ្ដាស្ថាប័នសារព័ត៌មាន វៀតណាម។

        នាពេលខាងមុខ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ ជាច្រើន ជាពិសេសគឺក្នុងឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាប្រធាន អាស៊ានផង ហើយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិអាណត្តិ២០២០-២០២១ ទៀតផង។ ហេតុនេះហើយ កិច្ចការបរទេស ប្រជាជនចាំបាច់ត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែមទៀត សំដៅកៀរគរការគាំទ្រ របស់អន្តរជាតិ រួមចំណែកទៅក្នុងការស្ថាបនានិងរក្សាអោយបានរឹងមាំនូវបរិ យាកាសអន្តរជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព ដែលជួយសម្រួលដល់បុព្វ ហេតុកសាង ការពារមាតុប្រទេស និងលើកកំពស់ឋានៈអន្តរជាតិរបស់វៀត ណាម៕

ប្រតិកម្មទៅវិញ