សារព័ត៍មានរួមចំណែកចូលក្នុងជោគជ័យរបស់សកម្មភាពកិច្ចការបរទេសវៀតណាមក្នុងឆ្នាំ២០១៣

Chia sẻ
(VOVworld)-ក្នុងពិធីជួបប្រាស្រ័យជាមួយតំណាង
ស្ថាប័នសារព័ត៍មាននាព្រឹកថ្ងៃទី៩មករា នៅទីក្រុង
ហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត
ណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ពីសារៈសំខាន់

សារព័ត៍មានរួមចំណែកចូលក្នុងជោគជ័យរបស់សកម្មភាពកិច្ចការបរទេសវៀតណាមក្នុងឆ្នាំ២០១៣ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh
 ថ្ឡែងមតិក្នុងពិធី (រូបថតៈ VGP/Hải Minh )


(VOVworld)-ក្នុងពិធីជួបប្រាស្រ័យជាមួយតំណាងស្ថាប័នសារព័ត៍មាននាព្រឹកថ្ងៃ
ទី៩មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត
ណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់សារព័ត៍មាន
ព្រម ទាំងចាត់ទុកថា សារព័ត៍មានជាស្ពានសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានកិច្ច
ការបរទេសរបស់បក្ស រដ្ឋវៀតណាមទៅកាន់ប្រជាជននិងពិភពលោក​ប្រកប
ដោយប្រសិទ្ធភាព។
        ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham
Binh Minh អះអាងថា៖

        “កាងារកិច្ចការបរទេសក្នុងឆ្នាំ២០១៣ទាំងមូលត្រូវបានលើកកំពស់ រីក
រាលដាលដោយសារ សាព័ត៍មាន ផ្សព្វផ្សាយផ្តល់ព័ត៍មានដ៏ទូលំទូលាយនៅទូ ទាំងប្រទេសក៏ដូចជាលើពិភពលោក។ ដោយហេតុនេះ លទ្ធផលនៃការងារកិច្ច
ការបរទេសកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការផ្សព្វផ្សាយផ្តល់
ព័ត៌មានរបស់ស្ថាប័នសារព័ត៍មានបានជួយឲ្យយើងខ្ញុំធ្វើល្អ ការងាគាំពាពល
រដ្ឋនៅឯបរទេស”។

        ក្នុងឆ្នាំ២០១៤ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Pham Binh Minh មានគោលបំណងថា សារព័ត៍មានបន្តច្បាមជាប់ រាល់សកម្មភាពកិច្ចការបរទេសរបស់ប្រទេសជាតិ ឃោសនាប្រកបដោយ
ប្រសិទ្ធភាព ជួយផ្នែកការទូតអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយ
ប្រទេសដ៏ទៃ ដើម្បីផលប្រយោជន៍ជាតិ​​ បូរណភាពដែនដី ក៏ដូចជាធ្វើល្អ ការងារការពារពលរដ្ឋវៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ