ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា សារព័ត៌មាន ជាស្ពានសំខាន់ដើម្បីផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរបស់បក្សនិងរដ្ឋទៅដល់ប្រ ជាជននិងទៅកាន់ពិភពលោកដោយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖
“ក្នុងឆ្នាំ២០១៧ យើងមិនអាចមិននិយាយអំពីជោគជ័យរបស់ APEC ជាមួយនឹង តួនាទីជាប្រទេសម្ចាស់ផ្ទះរបស់វៀតណាមឡើយ។ ហើយឆ្នាំ APEC របស់យើងបាន ដើរទន្ទឹមជាមួយនឹងជោគជ័យរបស់សារព័ត៌មាន ដែលផ្សព្វផ្សាយនូវរូបភាពទឹកដីនិង មនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ នេះជាជោគជ័យរបស់វិស័យកិច្ចការ បរទេសក៏ដូចជាជោគ ជ័យរបស់សារព័ត៌មានកិច្ចការបរទេសផងដែរ”៕