សារព័ត៌មានរបស់ស.ប.ប កូរ៉េ រិះគន់កូរ៉េខាងត្បូងពីការពិភាក្សាលើការគំរាមកំហែងនុយក្លេអ៊ែរជាមួយអាមេរិក

Chia sẻ
(VOVWORLD) - Meari គឺជាគេហទំព័រឃោសនារបស់ស.ប.ប កូរ៉េ កាលពីថ្ងៃទី ២១ ខែកញ្ញាបានមានអត្ថបទរិះគន់ កូរ៉េខាងត្បូង អំពីការសន្ទនាស្តីពីការការពារជាតិរួម    កូរ៉េខាងត្បូង - អាមេរិកលើកទី ១៨ (KIDD) ដែលបានធ្វើឡើងកាលពីដើមខែកញ្ញា សំដៅទៅលើការគំរាមកំហែងខាងនុយ ក្លេអ៊ែរ និងមីស៊ីលពីភាគី ស.ប.ប កូរ៉េផងដែរ។
សារព័ត៌មានរបស់ស.ប.ប កូរ៉េ រិះគន់កូរ៉េខាងត្បូងពីការពិភាក្សាលើការគំរាមកំហែងនុយក្លេអ៊ែរជាមួយអាមេរិក - ảnh 1 ស.ប.ប កូរ៉េ ធ្វើតេស្តសាកល្បងមីស៊ីលបាលីស្ទិកកាលពីថ្ងៃទី ២៥ ខែកក្កដា (រូបថត៖ KCNA)

កាសែត Meari បានសរសេរថា“ យុទ្ធសាស្ត្រគំរាមកំហែងរបស់អាមេរិកនិងកូរ៉េខាងត្បូង គឺជាយុទ្ធសាស្ត្រសង្គ្រាម នុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុតដោយមានសេណារីយ៉ូនៃការវាយប្រហារត្រៀមទុកជាមុនមកលើ ស.ប.ប កូរ៉េ ជាមួយនឹងអាវុធនុយក្លេអ៊ែរ និងមធ្យោបាយយោធាដទៃទៀត” ។

កាសែតនេះក៏បានបន្ថែមទៀតថានេះជា“ ទង្វើដែលខ្វះភាពប្រយ័ត្ន នឹងកាន់តែធ្ងន់ធ្ងរថែមទៀតនៅពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែអាក្រក់ឡើង ៗផងដែរ”៕

ប្រតិកម្មទៅវិញ