សារព័ត៌មានបានចូលរួមចំណែកដល់ជោគជ័យនៃសកម្មភាពកិច្ចការបរទេសក្នុងឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អ្នកសារព័ត៌មាននៅតាមបណ្តាទីភ្នាក់ងារសារព័ត៌មាននានា ទៅក្នុងជោគជ័យរួមនៃកិច្ចការបរទេសសម្រាប់ឆ្នាំ ២០២០។ 
សារព័ត៌មានបានចូលរួមចំណែកដល់ជោគជ័យនៃសកម្មភាពកិច្ចការបរទេសក្នុងឆ្នាំ ២០២០ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ ក្រសួងការបរទេស)

នាព្រឹកថ្ងៃទី ១៩ ខែមករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេស លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននិងអ្នកនិពន្ធ នៃ ទីភ្នាក់ងារសារព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១; ប្រគល់គ្រឿងឥស្សរិយយស ដើមម្បីបុព្វហេតុការ ទូតវៀតណាមនិងប័ណ្ណសរសើររបស់រដ្ឋមន្រ្តីការបរទេសដល់សមូហភាព និងបុគ្គលដែលមានស្នាដៃលេចធ្លោ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អ្នកសារព័ត៌មាននៅតាមបណ្តាទីភ្នាក់ងារសារព័ត៌មាននានា ទៅក្នុងជោគជ័យរួមនៃកិច្ចការបរទេសសម្រាប់ឆ្នាំ ២០២០។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងធំធេង  ជួយផ្សព្វផ្សាយសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋដល់ប្រជាជននិងពិភព លោក ក៏ដូចជា លើកកម្ពស់រូបភាពនិងឋានៈរបស់វៀតណាម ជាពិសេសនៅពេលដែលវៀតណាមអនុវត្តតួនា ទីពីរ៖ ជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ផង។ លោក Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖ “ដោយសារតែមានការជូនព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន បានជាសកម្មភាពកិច្ចការបរទេសរបស់ វៀតណាម មិនត្រឹមតែត្រូវបានផ្សព្វផ្សាយនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងចេញទៅពិភពលោកទាំងមូលទៀតផង។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្វាហាប់និងភាពក្លាហានរបស់សារព័ត៌មាន។ ក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាលនិងក្រសួងការបរទេស ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់ទីភ្នាក់ងារសារព័ត៌មាន ចំពោះកិច្ចការបរទេសដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅឆ្នាំ ២០២០ នេះ”៕

ប្រតិកម្មទៅវិញ