(VOVworld) - នាថ្ងៃទី១៣ កក្កដា ក្នុងឱកាសដំណើរទស្សនកិច្ចនៅថៃរបស់នាយក
រដមន្ត្រីវៀតណាមលោក Nguyen Tan Dung និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រួមលើកទី៣
របស់ប្រទេសទាំង២នាសប្ដាហ៍ខាងមុខ លោក Kavi Chongkittavorn អ្នកប្រាជ្ញល្បី
ឈ្មោះនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងអន្តរជាតិរបស់ថៃ បាន មានអត្ថបទសរ
សេរលើកាសែតជាភាសាអង់គ្លេស Nation។តាមអត្ថបទសរសេរ នេះថា ថៃនិងវៀត
ណាមកំពុងខិតមកជិតគ្នាដើម្បីបង្កើនការកសាងទំនាក់ទំនង សហប្រតិបតិ្តការទ្វេ
ភាគីក៏ដូចជានៅក្នុងអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានបញ្ហា ទាក់ទិននានាដូចជា
ការពារបរិស្ថាន ចែករំលែកប្រភពធនធានធម្មជាតិ តភ្ជាប់និង ធនាសន្តិសុខ។ប្រ
ទេសទាំង២សង្ឃឹមថា នាចុងឆ្នាំនេះអាចដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្ត
ក្រុងដែលឆ្លងប្រទេសឡាវនិងកម្ពុជា ក៏ដូចជាសេវាកម្មដឹកជញ្ជូន តាមនាវាចរណ៍
រវាងប្រទេសទាំង២ផងដែរ៕