សារព័ត៌មានត្រូវប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ ទំនើបនិងមានប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - សារព័ត៌មានត្រូវតែជាការធ្វើបដិវត្តន៍ ប្រកបដោយវិជ្ជាជីវៈ មានលក្ខណៈមនុស្សសាស្ត្រ ទំនើបនិងមានប្រសិទ្ធភាព។ 
សារព័ត៌មានត្រូវប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ ទំនើបនិងមានប្រសិទ្ធភាព - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

បន្តបំពេញភារកិច្ចនយោ បាយ ទន្ទឹមនឹងការចូលរួមលើកស្ទួយជីវភាពរស់នៅខាងវប្បធម៌ និងស្មារតីរបស់ប្រជាជន។ នេះគឺជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានប្រធាន គណៈ កម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia លើកឡើងនៅក្នុងកិច្ចប្រជុំជាប្រចាំស្តីពីការងារសារព័ត៌មាន បោះពុម្ភផ្សាយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមិថុនានៅទីក្រុងហាណូយ។

លោកប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានស្នើដល់បណ្តាស្ថាប័នសារព័ត៌មានបន្តបំពេញភារកិច្ចនយោបាយនិងរួមចំណែកលើកកម្ពស់ជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវមានការផ្លាស់ប្តូរថ្មីក្នុងការងារផ្សព្វ ផ្សាយចំពោះរាល់ព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។

លោក Nguyen Trong Nghia បានស្នើឱ្យទីភ្នាក់ងារដែលពាក់ព័ន្ធបន្តអនុវត្តន៍ផែន ការជាតិស្តីពីការអភិវឌ្ឍនិងការគ្រប់គ្រងសារព័ត៌មានទូទាំងប្រទេសរហូតដល់ ឆ្នាំ ២០២៥ ដែលក្នុងនោះ ត្រូវផ្តោតសំខាន់គឺវាយតម្លៃការអនុវត្តច្បាប់ និងគោលការណ៍របស់ស្ថាប័នសាព័ត៌មាន បន្ទាប់ពីបានរៀបរយរួចជាស្រេច៕

ប្រតិកម្មទៅវិញ