សារព័ត៌មានត្រូវបន្តផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតឆ្លើយតបទៅនឹងសំណូមពរនិការទាមទាររបស់ប្រជាជន

Chia sẻ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៩១នៃទិ
វាសារព័ត៌មានបដិវត្តន៍វៀត ណាម ថ្ងៃទី២១មិថុនា
នោះ នាព្រឹកថ្ងៃទី២១មិថុនា នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល់

 (VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍
វៀត ណាម ថ្ងៃទី២១មិថុនានោះ នាព្រឹកថ្ងៃទី២១មិថុនា នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល់ជាមួយអ្នក
សារព័ត៌មានជើងចាស់ និងថ្នាក់ដឹកនាំ អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌
មានក្នុងប្រទេស។​ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានស្នើរឲ្យស្ថាប័នសារព័ត៌ មានត្រូវមានការផ្លាស់ប្តូរថ្មី និងមានការ
ច្នៃប្រឌិតសំដៅស្វែងរកទិសដៅថ្មី វិធីសាស្ត្រថ្មី សំដៅឆ្លើយតបទៅនឹងតម្រូវ
ការនិងការទាមទាររបស់ប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
 បានស្នើរឲ្យផ្សព្វផ្សាយច្បាប់សារព័ត៌ មាន២០១៦ឲ្យចូលក្នុងជីវភាពរស់នៅ
ប្រចាំថ្ងៃ។

សារព័ត៌មានត្រូវបន្តផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតឆ្លើយតបទៅនឹងសំណូមពរនិការទាមទាររបស់ប្រជាជន - ảnh 1
លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំងមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរថ្នាក់ដឹកនាំ កម្មាភិ បាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។

      ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh
 បានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរ គេហទំព័រអេឡិចត្រូនិក រដ្ឋាភិបាលនិង
កាសែតមហាសាមគ្គី។

        ក៏ក្នុងព្រឹកថ្ងៃដដែល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំង
មជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរថ្នាក់ដឹកនាំ កម្មាភិ បាល អ្នកយក
ព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។ នៅទីនេះ លោក
Pham Minh Chinh បានផ្តល់អនុសាសន៍ថា៖

“ការងារផ្សព្វផ្សាយព័ត៌មាននាបច្ចុប្បន្នគឺដើរតួនាទីសំខាន់ពិសេសក្នុងដំណើរការ
អភិវឌ្ឍន៍និងការពារមាតុប្រទេស។​សង្ឃឹមថា កម្មាភិបាលនៃវិទ្យុសម្លេងវៀត ណាម​បន្តជំនះពុះពារលើរាល់ការលំបាក បន្តផ្សព្វផ្សាយ និងលើកទឹកចិត្តគំរូ មនុស្សល្អ ការងារ
ល្អរបស់ប្រព័ន្ធនយោបាយ ព្រមទាំងរួមចំណែករុញថយក្រោយ ការធ្លាក់ចុះអំពីនយោ
បាយ អំពីសតិអារម្មណ៍ អំពីរបៀបរស់នៅផងដែរ”។

        ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អតីតប្រធានរដ្ឋលោក Le Duc Anh
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong អចិន្ត្រៃយ៍គណៈលេខា
លោក Dinh The Huynh ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh លោក Vu Duc Dam
 និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន នានាបានផ្ញើរកម្រងផ្កាជួនពរវិទ្យុសម្លេងវៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ