នាព្រឹកថ្ងៃទី១៨ មិថុនា នៅទីក្រុងហាណូយ សមាគមន៍អ្នកកាសែត វៀតណាម-សម្ព័ន្ធសមាគមន៍អ្នកកាសែតនៃវិទ្យុសម្លេងវៀតណាមបាន រៀបចំពិធីរំលឹកខួបលើកទី៩៥នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម។
ថ្លែងនៅពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky បានឲ្យដឹងថា នាបច្ចុប្បន្ន VOV មានប៉ូស្តិ៍ផ្សាយសម្លេង ជាភាសាជនជាតិភាគតិចំនួន១៣ប៉ូស្តិ៍និងប៉ូស្តិ៍ផ្សាយសម្លេងជាភាសាបរ ទេសចំនួន១៣ប៉ូស្តិ៍អញ្ចឹងដែរ។ ហើយនេះជាឧត្តមភាពរបស់ VOV ដោយ មានបរិមាណប៉ូស្តិ៍ផ្សាយជាភាសាជនជាតិភាគតិចនិងភាសាបរទេសច្រើន បំផុតលើទូទាំងប្រទេស។ លោកអគ្គនាយកបានសម្ដែងគោលបំណងថា សម្ព័ន្ធសមាគមន៍អ្នកកាសែតរបស់ VOV នឹងបន្តបំប៉ន់ ហាត់ពត់លត់ដំ សម្រាប់សមាជិកអំពីឫទ្ធានុភាពនយោបាយ សមត្ថភាពជំនាញ និង សីលធម៌វិជ្ជាជីវៈផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖
“ប្រសិនបើយើងមិនខិតខំប្រឹងប្រែងដើម្បីបោះជំហានទៅមុខ គឺយើង ទំនងជាត្រូវទុកចោលនៅពីក្រោយ។ ក្នុងការប្រកួតប្រជែងលើរណសិរ្សព័ត៌ មាននាបច្ចុប្បន្នរវាងព័ត៌មានផ្លូវការនិងព័ត៌មានមិនផ្លូវការ ក្នុងនោះរួមទាំង ព័ត៌មានរបស់អានុភាពអមិត្តប្រតិកិរិយានោះ ប្រសិនបើយើងមិនឈានឡើង គឺយើងមិនអាចធ្វើម្ចាស់នៃរណសិរ្សព័ត៌មាននេះបានឡើយ”។
VAVA បានប្រគល់ប័ណ្ណសរសេរជូនចំពោះសមូ ហភាពនិងបុគ្គលនានា ក្នុងនោះមានគណៈកម្មការជាភាសាបរទេស (VOV5)។ |
នាព្រឹកថ្ងៃដដែល សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/dioxin វៀតណាម (VAVA) បានរៀបចំពិធីជួបជុំជាមួយបណ្ដា ស្ថាប័នសារព័ត៌មានវៀតណាម។ ថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ឯក បម្រុង Nguyen Van Rinh ប្រធាន VAVA បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំ កន្លងទៅ សារព័ត៌មានតែងតែរួមដំណើរជាមួយ VAVA ក្នុងការងារឃោសនាអំពីការជំនះពុះពារ លើផលវិបាកដោយសារធាតុគីមីពុល ការងារ ថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះក៏ដូចជាការតស៊ូទាមទារយុត្តិធម៌សម្រាប់ ជនរងគ្រោះដោយសារធាតុ dioxin នៅវៀតណាមផងដែរ។
ក្នុងឱកាសនេះដែរ VAVA បានប្រគល់ប័ណ្ណសរសេរជូនចំពោះសមូ ហភាពនិងបុគ្គលនានា ក្នុងនោះមានគណៈកម្មការជាភាសាបរទេស (VOV5) ដោយមានការរួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពឃោសនា អំពីការដោះស្រាយផលវិបាកដោយសារធាតុគីមីពុលដែលអាមេរិកប្រើ ប្រាស់ក្នុងសង្គ្រាមនៅវៀតណាម៕