នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ, សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន បានប្រគល់រង្វាន់លេខ A ដល់អ្នកនិពន្ធ (រូបថតៈTTXVN)
|
អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះស្នាដៃសារព័ត៌មានដែលទទួលបានពានរង្វាន់នៅឆ្នាំនេះ គឺសុទ្ធតែច្បាមជាប់នូវការបញ្ជាណែនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ភាពសម្បូរបែបនៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ ជាពិសេសការតស៊ូ ប្រ ឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយផងដែរ។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញផ្តល់ប្រសាសន៍ថា៖ “ទទួលបានលទ្ធផលទាំងអស់នេះ ត្រូវរាប់បញ្ចូលទាំងតួនាទីសំខាន់របស់រណសិរ្សមាតុភូមិវៀត ណាមនិងអង្គការមហាជនដែលបានចុះផ្សាយនូវអត្ថបទជាច្រើន ដោយឆ្លុះបញ្ចាំងពីបញ្ហាបន្ទាន់និងលេចធ្លោដែលប្រជាជនចាប់អារម្មណ៍។ ការតស៊ូជាមួយនឹងអំពើពុករលួយខ្ជះខ្ជាយដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរួមចំណែកបង្កើតបរិយាកាសធុរកិច្ចតម្លាភាព។ លើសពីនេះទៅទៀត គឺរួមចំណែកលើកម្ពស់រូបភាពទឹកដី មនុស្សនិងឋានៈរបស់ប្រទេសជាតិលើក្នុងសហគមន៍អន្តរជាតិ”។
គួរជម្រាបថា ពានរង្វាន់សារព័ត៌មានទូទាំងប្រទេស “សារព័ត៌មានជាមួយនឹងការប្រ យុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ” លើកទី ២ ក្នុងឆ្នាំ ២០១៨-២០១៩ បានទាក់ទាញស្នាដៃចូលរួមចំនួន ១.០០២ របស់ភ្នាក់ងារសារព័ត៌មានពីមជ្ឈឹមរហូតដល់តំបន់ ជាង ១០០ ផងដែរ។ នៅក្នុងកម្មវិធីនេះ គណៈកម្មាធិការរៀបចំពានរង្វាន់ បានប្រគល់រង្វាន់ថ្នាក់ A ចំនួន ៤រង្វាន់, រង្វាន់ថ្នាក់ B ចំនួន ៩រង្វាន់, ថ្នាក់ C ចំនួន ១០ រង្វាន់ និង រង្វាន់លើកទឹកចិត្តចំនួន១២ទៀតបានទៅ អ្នកនិពន្ធ ក្រុមអ្នកនិពន្ធ ដែលមានស្នាដៃសារព័ត៌មានឆ្នើមៗ ផងដែរ៕