|
សារព័ត៍មានដើរតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍រួមរបស់រដ្ឋធានី |
(VOV)_នាថ្ងៃទី១៦មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩១ទិវាសារ
ព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១មិថុនា)គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន រណសិរ្យមាតុភូមិទីក្រុងហាណូយ បានរៀបចំ
ជំនួបប្រាស្រ័យ ថ្នាក់ដឹកនាំ អ្នកយកព័ត៌មាន អ្នកនិពន្ធនៃបណ្ដាស្ថាប័នសារព័ត៍
មានមជ្ឈឹមនិងទីក្រុងហាណូយ។ នៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហា
ណូយ លោក Hoang Trung Hai បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់សារព័ត៍មាន
ចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍របស់រដ្ឋធានីនិយាយដោយឡែក និងប្រទេស
ទាំងមូលនិយាយរួម។ លោក Hoang Trung Hai ក៏បានសង្កត់ធ្ងន់ថា៖ សារព័ត៌មាន
កាន់តែអះអាងនូវតួនាទីជាកាណាល់ព័ត៍មានសំខាន់ រួមចំណែកសកម្មចំពោះការ
ងារដឹកនាំ បញ្ជាណែនាំក្នុងពេលអនុវត្តភារកិច្ចនយោបាយរបស់ទីក្រុង៕