|
សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលាអំពីជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមក្នុងនិងក្រៅប្រទេស |
(VOV)_នាព្រឹកថ្ងៃទី៣០ធ្នូ នៅទីក្រុងហាណូយ គណកម្មាធិការឃោសនា អប់រំមជ្ឈឹម ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាម បានរួមសហ
ការជាមួយគ្នា រៀបចំសន្និសីទកាសែតទូទាងប្រទេស បូកសរុបការងារឆ្នាំ ២០១៥
និងអនុវត្តភារកិច្ចឆ្នាំ ២០១៦។ ក្នុងឆ្នាំកន្លងទៅ បណ្ដាស្ថាប័នសារព័ត៍មាន និង
បណ្ដាអ្នកធ្វើការសែតបានជូនដំណឹងទាន់ពេលវេលា និងគ្រប់គ្រាន់អំពីជីវភាពរស់នៅ នយោបាយ សេដ្ឋកិច្ច សង្គម ក្នុងនិងក្រៅប្រទេស និងជាវេទិកាគួរអោយ
ទុកចិត្តរបស់ប្រជាជន។ ស្ថាប័នសារព័ត៍មានជាច្រើនបានសកម្មតស៊ូប្រឆាំងអំពើ
ពុករលួយ ខ្ជះខ្ជាយ ការពារអធិបតេយ្យភាព កោះសមុទ្រ រួមចំណែកពង្រឹងទំនុក
ទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។
នៅទីនេះ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានជូនប័ណ្ណសរសើរចំ
ពោះសមូហភាពមានស្នាដៃឆ្នើម ក្នុងការងារឃោសនា ឆ្នាំ ២០១៥ ដែលក្នុងនោះ
មានកាណាល់ព្រឹត្តិការណ៍ នយោបាយ សរុបទូទៅ (VOV1)វិទ្យុសម្លេងវៀតណាម៕