សារព័ត៌មានជានិច្ចកាលរួមដំណើរជាមួយបុព្វហេតុរបស់ប្រទេសជាតិវៀតណាម (Internet) |
រំលឹកខួបអនុស្សាវរីយ៍លើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥-២១ មិថុនា ២០១៧) នាព្រឹកថ្ងៃទី ២០ មិថុនានៅទីក្រុងហាណូយបានប្រព្រឹតិ្តទៅកិច្ចប្រជុំបែងចែកការងារសារព័ត៌មានទូទាំងប្រទេសសម្រាប់ខែមិថុនា ឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong បានផ្ញើសេចក្ដីជូនពរដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម រួមចំណែកកសាង អភិវឌ្ឍន៍ និងការពារមាតុប្រទេស។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា សារព័ត៌មានជានិច្ចកាលរួមដំណើរជាមួយបុព្វហេតុរបស់ប្រទេសជាតិ ហើយប្រទេសជាតិក្រោមការដឹកនាំរបស់បក្ស រួមចំណែកសកម្មក្នុងកិច្ចការរំដោះប្រទេសជាតិ ក៏ដូចជាកសាង និងការពារមាតុប្រទេស។ លោកបានសង្គត់ធ្ងន់ថា៖
“ខ្ញុំមានបំណងថា បណ្ដាអ្នកសារព័ត៌មានត្រូវមានភាពស្មោះត្រង់ក្នុងពេលបំពេញការងារ អនុវត្តភារកិច្ចរបស់ខ្លួនដើម្បីរួមចំណែកចំពោះខឿនសារព័ត៌មានបដិវត្តន៍វៀតណាមអភិវឌ្ឍន៍ឲ្យ សក្ដិសមជាមួយការជឿទុកចិត្តរបស់ប្រជាជន បក្ស រដ្ឋ ជាកម្លាំងមួយដ៏សែនសំខាន់ ហើយមានការរួមចំណែកសកម្មសម្រាប់ដំណើរការអភិវឌ្ឍន៍សង្គមកិច្ច”។