សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន

Chia sẻ
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន
របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen
 Xuan Phuc និងការចូលរួមផ្សារណាត់ អាស៊ាន-ចិននិង
សន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន
លើកទី ១៣ នៅទីក្រុង Nanning រួមជាមួយដំណើរទស្សន
កិច្ចនៅតំបន់ស្វ័យ័តជនជាតិ Zhuang នៅខេត្ត Guangxi
 និងតំបន់រដ្ឋបាលពិសេសហុងកុង តាមសេចក្តី អញ្ជើញ
របស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ចាប់ពីថ្ងៃទី
១០ ដល់ទី ១៥ កញ្ញា សារព័ត៌មាននៃប្រទេសនេះបាន
បច្ចុប្បន្នកម្មជាបន្តបន្ទាប់រាល់សកម្មភាព​ ទាក់ទិន។

សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន - ảnh 1
សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន (VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងការចូលរួមផ្សារណាត់
អាស៊ាន-ចិននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើក
ទី ១៣ នៅទីក្រុង Nanning រួមជាមួយដំណើរទស្សនកិច្ចនៅតំបន់ស្វ័យ័ត
ជនជាតិ Zhuang នៅខេត្ត Guangxi និងតំបន់រដ្ឋបាលពិសេសហុងកុង
តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ចាប់ពីថ្ងៃទី
 ១០ ដល់ទី ១៥ កញ្ញា សារព័ត៌មាននៃប្រទេសនេះបានបច្ចុប្បន្នកម្មជាបន្ត
បន្ទាប់រាល់សកម្មភាព​ ទាក់ទិន។ លើគេហទំព័រដើមនៃការសែត Renmin
 Ribao (The People's Daily) បានផ្សាយព័ត៌មានអំពីជំនួបសន្ទនារវាង
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយ
អគ្គលេខាបក្សកម្មុយនិស្តចិននិងជាប្រធាន រដ្ឋចិន លោក Xi Jinping។
តាមនោះ ភាគីទាំងពីរបានលើកច្បាស់ថា៖ ចិននិងវៀតណាមសុទ្ធតែស្ថិត
ក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តនិងរបបរសង្គមនិយមហើយនេះគឺ
ជាផលប្រយោជន៍ប្រវត្តិសាស្ត្ររួមធំបំផុតរវាងប្រទេសទាំងពីរ។ ទំនាក់ទំ
នងទ្វេភាគីបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ល្អប្រសើ។ លោក Xi Jinping បាន
សម្តែងគោលបំណងថា៖ ចិននិងវៀតណាមសហការយ៉ាងជិតស្និត បន្តរក្សា
ការជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ ជំរុញការតភ្ជាប់យុទ្ធសាស្ត្រនិងកិច្ចសហ
ប្រតិបត្តិ ការទ្វេភាគីរួមជាមួយបង្កើនការជួបប្រាស្រ័យប្រជាជនដើម្បីនាំ
ទំនាក់ទំនងសហ ប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិននិង
វៀតណាមឡើងកំពស់ ថ្មីមួយដោយឥតឈប់ឈរ នាំមកនូវផលប្រយោជន៍
ជាក់ស្តែងសំរាប់ប្រជាជន នៃប្រទេសទាំងពីរ។

        ចំពោះបញ្ហានៅសេសសល់ ភាគីទាំងពីរបានពិភាក្សាដ៏ស្មោះត្រង់។
 វិទ្យុសម្លេងអន្តរជាតិចិន (CRI) បានឲ្យដឹងថា៖ ការចរចាររវាងនាយក
រដ្ឋមន្ត្រីចិន លោក Li Keqiang ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើបញ្ហានៅសមុទ្រ
ខាងកើតដែលទាក់ទិនដល់ អធិបតេយ្យភាពនឹងបូរណភាពដែនដី
ផលប្រយោជន៍លើសមុទ្រ​និងមនោសញ្ចេ តនារវាងប្រជាពលរដ្ឋនៃ
ប្រទេសទាំងពីរ។ ចិននិងវៀតណាមគប្បីខំប្រឹងប្រែង ជាមួយគ្នាក្នុង
ការប្រតិបត្តិតាមការចំណេះដឹងរួមជាន់ខ្ពស់ រក្សារស្ថិរភាពលើសមុទ្រ
ដោះស្រាយការខ្វែងគំនិត ជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ និង
បំពេញ បន្ថែមការយល់ដឹងរួមដោយឥតឈប់ឈរ៕ 

ប្រតិកម្មទៅវិញ