ស៊ីរីបដិសេធរបាយការណ៌ចារកម្មរបស់អាមេរិកអំពីការប្រើប្រាស់អាវុធគីមី

Chia sẻ
នាថ្ងៃទី៣១សីហា មន្រ្តីសន្តិសុខ១រូបមិនបញ្ចេញ ឈ្មោះរបស់ស៊ីរី បានប្រកាសថា ស៊ីរីត្រៀមខ្លួនជាស្រេចចំពោះការវាយប្រហារយោធានៅមិនថាពេលវេលាណា។

ស៊ីរីបដិសេធរបាយការណ៌ចារកម្មរបស់អាមេរិកអំពីការប្រើប្រាស់អាវុធគីមី - ảnh 1
រូបថតៈ tuoitre.vn


(VOVworld)-នាថ្ងៃទី៣១សីហា មន្រ្តីសន្តិសុខ១រូបមិនបញ្ចេញ ឈ្មោះរបស់ស៊ីរី បាន
ប្រកាសថា ស៊ីរីត្រៀមខ្លួនជាស្រេចចំពោះការវាយប្រហារយោធានៅមិនថាពេលវេលា
ណា។ ការដែលក្រុមអធិការអ.ស.បចាកចេញពីស៊ីរី ត្រូវបានចាត់ទុកថាបើកផ្លូវឲ្យការ
វាយប្រហារ១របស់អាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក Barack Obama នាថ្ងៃទី
៣០សីហា បានអះអាងថា នឹងមានអំពើ ធ្វើអន្តរាគមន៌យោធា១។ ទោះបីជាក្រុមអធិ
ការអ.ស.បមិនទាន់ចេញលទ្ធផលការស៊ើបអង្កេតនៅស៊ីរីក្ត ប៉ុន្តែប្រមុខផ្នែកការ
បរទេសអាមេរិកបានអះអាងថា វ៉ាស៊ីនតោនមានការពិត និង លទ្ធផលស៊ើបអង្កេត
របស់ក្រុមនេះមិនអាចប្រកាសអ្វីថ្មីជាមួយពិភពលោកឡើយ។

          ក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបដិសេធរាល់ការ ចោទ
ប្រកាន់របស់អាមេរិកថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី។ ប្រធានាធិបតី Putin បានសំណូមពរអាមេរិកនាំចេញភស្តតាងអំពីការដែលរដ្ឋាភិបាលស៊ីរី ប្រើ ប្រាស់អាវុធ
គីមីនិងអះអាងថា ការមិនចេញបានភស្តតាងបញ្ជក់ថា កងទ័ពរដ្ឋាភិបាលមិនប្រើ
ប្រាស់អាវុធគីមីទេ៕

ប្រតិកម្មទៅវិញ