សារធារណៈមតិអន្តរជាតិផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២

Chia sẻ
(VOV)_ក្នុងឱកាសមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ សារព័ត៏មានអន្តរជាតិបន្តមានបទសរសេរជាច្រើន ដោយអះអាងនូវសារសំខាន់និងធំធេង និងជំហាននានាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិវៀតណាម។
សារធារណៈមតិអន្តរជាតិផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ - ảnh 1
មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២

(VOV)_ក្នុងឱកាសមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ 
សារព័ត៏មានអន្តរជាតិបន្តមានបទសរសេរជាច្រើន ដោយអះអាងនូវសារសំខាន់និង
ធំធេង និងជំហាននានាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិវៀតណាម។

          នាថ្ងៃទី២០ មករា ទីភ្នាក់ងារសារព័ត៏មានXinhua របស់ចិន បានមានបទ​សរសេរថា៖ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោ ក្នុងដំណើការអនុវត្ត​កំណែ
ទម្រង់សេដ្ឋកិច្ច ដោយមានឈ្មោះថា៖ ផ្លាស់ប្តូរថ្មី។ ​ដោយមាន​គ្រឹះដ្ឋាន​រឹងមាំនេះ 
មហាសន្និបាតលើកនេះរបស់បក្សកម្មុយនីស្តវៀតណាម នឹងបង្កើត​កម្លាំងចលករ
ខ្លាំងក្លា ជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នាថ្ងៃនេះដែរ ​កាសែតប្រចាំថ្ងៃ 
( Shanghai daily) បានមានបទសរសេរ៖ មហាសន្និបាត​បក្សកម្មុយនីស្តវៀតណាម 
បង្កើតកម្លាំងចលករអភិវឌ្ឍន៍។ រីឯកាសែត Nikkei Asian Review របស់ជប៉ុនបានអះអាងថា៖ មហាសន្និបាតលើកនេះ​នឹងបើក​ចេញ​ដំណាក់កាលអភិវឌ្ឍន៍ថ្មីសំរាប់
វៀតណាម។

          នាពេលនោះ បទសរសេរស្ដីអំពីមហាសន្និបាត នីតិកាលទី១២ របស់បក្ស​កម្មុយនីស្តវៀតណាមត្រូវបានចុះផ្សាយនៅលើគេហទំព័រ Bloomberg អាមេរិក​ បាន
ផ្តោតអំពី​ការជះឥទ្ធិពលរបស់មហាសន្និបាតលើកនេះ ជាមួយការ​អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។

          តាម AFP របស់បារាំង មហាសន្និបាត ទី១២នេះត្រូវបានប្រព្រឹត្តទៅក្នុង​ដំណាក់
​កាលពិនិត្យមើលឡើងវិញ វាយតំលៃនិងបន្តឈានទៅមុខរបស់វៀត​ណាម ក្រោយ
រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ នាពេលនោះ កាសែត New York Times របស់អាមេរិក
បានសន្តិដ្ឋាន៖មហាសន្និបាតនេះនឹងជះឥទ្ធិពល​ជាច្រើន​ទៅ​លើគោលមាគា៍កិច្ចការ
បរទេសរបស់វៀតណាម។​

          កាសែត Neues Deutschland របស់អាល្លឺម៉ង់ នាថ្ងៃទី២០ មករា ​បាន​មាន​បទ
សរសេរមានចំណងជើងថា៖ បក្សកម្មុយនីស្តវៀតណាមបន្តបុព្វហេតុផ្លាស់ប្តូរថ្មី។
 បទសរសេរនេះបានសង្កត់ធ្ងន់ថា៖​បក្សកម្មុយនីស្តវៀតណាមជាកម្លាំង​ដឹក​នាំ ​ការ
ត​ស៊ូរំដោះប្រទេសជាតិ ដណ្ដើមយកឯករាជ្យ និងខំប្រឹងប្រែងជានិច្ច ​ដើម្បីគោល
ដៅលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ