សារទូរលេខអបអរសាទររបស់បណ្ដាគណបក្ស ក្នុងឱកាលរំលឹកខួប​លើកទី​ ៩០ នៃទិវា​បង្កើត​បក្សកុម្មុយនិស្តវៀតណាម

Chia sẻ
(VOVWORLD) - គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូ ដណ្ដើមឯករាជ្យជាតិ និងរំដោះប្រទេសកាលពីមុន និងក្នុងបុព្វហេតុកសាងប្រទេសសង្គមនិយមនាបច្ចុប្បន្ន ដោយចាត់ទុក វៀតណាមជាគំរូដ៏ភ្លឺស្វាង។
សារទូរលេខអបអរសាទររបស់បណ្ដាគណបក្ស ក្នុងឱកាលរំលឹកខួប​លើកទី​ ៩០ នៃទិវា​បង្កើត​បក្សកុម្មុយនិស្តវៀតណាម - ảnh 1 រូបថត៖ ទស្សនាវដ្តីឃោសនាអប់រំ

ក្នុងឱកាសរំលឹកខួបលើកទី៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០) គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយនៅលើពិភពលោក រួមទាំងមិត្តភក្តិ និងអង្គការអន្តរជាតិនានាបានបន្តផ្ញើសារទូរលេខអបអរសាទរចំពោះគណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះមាន៖ គណបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ី  គណបក្សកុម្មុយនីស្តជប៉ុន  គណបក្សពលករប្រេស៊ីល  គណបក្សកុម្មុយនីស្តបេឡារុស្ស  គណបក្សកុម្មុយនីស្តបូលីវី  គណបក្សចលនាឆ្វេងនិយមសាធារណរដ្ឋដូមីនីក  គណបក្សប្រជាជនម៉ុងហ្គោលី  គណបក្សកុម្មុយនីស្តប៉េរូ  គណបក្សកុម្មុយនីស្តអ៊ុយក្រែន  គណបក្សកុម្មុយនិស្ត អ៊ុយរូហ្គាយ គណបក្សកុម្មុយនីស្តរុស្ស៊ី គណបក្សកុម្មុយនីស្តអាល្លឺម៉ង់ គណបក្សកុម្មុយនីស្តអាហ្សង់ទីន គណបក្សរណសិរ្សកូស្តារី កាគណបក្សកុម្មុយនិស្តដាណឺម៉ាក គណបក្សកុម្មុយនីស្តម៉ិកស៊ិក គណបក្សកុម្មុយនីស្តទួរគី  គណបក្សកុម្មុយនិស្តស៊ុយអ៊ែត ជាដើម។

គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូ ដណ្ដើមឯករាជ្យជាតិ និង រំដោះប្រទេសកាលពីមុន និងក្នុងបុព្វហេតុកសាងប្រទេសសង្គមនិយមនាបច្ចុប្បន្ន ដោយចាត់ទុក វៀតណាមជាគំរូដ៏ភ្លឺស្វាង ហើយជាប្រភពបំផុសគំនិត ដើម្បីគណបក្សនានាបន្តតស៊ូដើម្បីសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់បណ្ដាប្រទេសនៅលើពិភពលោក ព្រមទាំងសម្តែងនូវគោលបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ