សារទូរលេខអបអរសាទរ ៤០ ក្នុងឱកាសពិធីបុណ្យទី ៣០ មេសា

Chia sẻ
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
៤០ នៃទិវារំដោះភាគខាង ត្បូងវៀតណាមឯកភាពប្រទេស
ជាតិ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារ
ទូរលេខអបអរសាទរដល់អគ្គលេខាគណៈកម្មាធិការ
បក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ។
សារទូរលេខអបអរសាទរ ៤០ ក្នុងឱកាសពិធីបុណ្យទី ៣០ មេសា - ảnh 1
សារទូរលេខអបអរសាទរ ៤០ ក្នុងឱកាសពិធីបុណ្យទី ៣០ មេសា (Image: VNA)


(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាង ត្បូងវៀតណាមឯកភាពប្រទេសជាតិ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារទូរលេខអបអរសាទរដល់អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong ។ ក្នុងសារទូរលេខ ប្រធានាធិបតី Vladimir
Putin ជឿជាក់ថា៖ ដោយឈរលើប្រពៃណីដ៏ត្រចះត្រចង់ក្នុងអតីតកាល ភាគីទាំង
២ នឹងបន្តអភិវឌ្ឍន៍រាល់ទំនាក់ទំនងលើគ្រប់វិស័យឲ្យបានខ្លាំងក្លាថែមទៀត។  ក្នុងឱកាសនេះដែរនាថ្ងៃទី ២៩ មេសា អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក
Chummaly Sayasone នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongsing Thammavong និងប្រធានរដ្ឋសភា ឡាវ លោកស្រី Pany Yathotu បានផ្ញើរសារទូរលេខអបអរសាទរ
ដល់អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក  Nguyen Phu Trong ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung ។ សារទូរលេខបានអះអាងថា៖ ជ័យជំនះទី ៣០ មេសា មិនត្រឹមតែជា មោទនភាពរបស់បក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ជា មោទនភាពរបស់​បក្សរដ្ឋនិងប្រជាជនឡាវ ក៏ដូចជា ប្រជាជនស្នេហារសន្តិភាពលើ
សកលលោក ទៀតផង។ ការរំដោះភាគខាងត្បូងវៀតណាមនា ទី ៣០ មេសា ឆ្នាំ
១៩៧៥ បានបង្កើតឱកាសសំខាន់សំរាប់ការតស៊ូរបស់ប្រជាជនឡាវឆ្ពោះទៅ
គោលដៅបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី ២ ធ្នូ ឆ្នាំ
១៩៧៥។

ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី ២៨ មេសា ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិក សហការជាមួយក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាមបានរៀចបំពិធី
មីទ្ទីញ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាម
ឯកភាព ប្រទេសជាតិ៕​

ប្រតិកម្មទៅវិញ