ក្នុងសារទូរលេខនេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមបានជូនពរនូវសមិទ្ធិដែលប្រជាជនចិនទទួលបានក្នុងរយៈពេល៦៨ឆ្នាំកន្លងទៅ និងជូន ពរមហាសន្និបាត បក្សលើកទី១៩បក្សកុម្មុយនិស្តចិនទទួលបានជោគជ័យដ៏ល្អរួមទាំងសម្តែងក្តីជឿ ជាក់ថាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមជ្ឈឹមបក្សកុម្មុយនិស្តចិនដឹកនាដោយ លោកអគ្គលេខាបក្សនិងប្រធានរដ្ឋចិន Xi Jinping នោះ ប្រជាជនចិននឹងអនុវត្តប្រ កបដោយជោគជ័យនូវគោលដៅកសាងរដ្ឋទំនើប សង្គមនិយម ប្រជាធិបតេយ្យ និងសម្បូរធូធារ។ ថ្នាក់ដឹក នាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជា ជនវៀតណាមគោរពជានិច្ចលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយចិន នាំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរមានការអភិវឌ្ឍន៍ស្ថិរភាព រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាព រុងរឿងក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ៕