ដោយទទួលបានព័ត៌មានថាអតីតនាយករដ្ឋមន្រ្តីឡាវលោក Sisavath Keobounphanh បានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែឧសភានោះ នាថ្ងៃទី ១៣ ខែឧសភាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះគណៈកម្មាធិកាមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលឡាវ គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេស។
ក្នុងសារលិខិតនេះ ថ្នាក់ដឹកនាំវៀតណាមបានសម្ដែងនូវការសោកស្តាយនៅពេលទទួលបានព័ត៌មានអំពីមរណភាពរបស់នាយឧត្តមសេនីយ៍ លោក Sisavath Keobounphanh។ បក្សរដ្ឋ និងប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ លោក Sisavath Keobounphanh ក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ របស់ប្រជាជនឡាវ កាលពីមុន ក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសឡាវនាបច្ចុប្បន្ននេះ។
នាថ្ងៃដដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh ក៏បានផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith ផងដែរ៕