ទីរួមខេត្ត Tabqa ស្ថិតនៅចម្ងាយចំនួន៥៥គីឡូម៉ែត្រពីទីក្រុង Raqqa (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១២ មិថុនា កម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ជន Kurd និង ជនអារ៉ាប់ប្រដាប់អាវុធមួយក្រុម ក្រោមការគាំពាររបស់សម្ព័ន្ធភាពយោធាដឹកនាំ ដោយអាមេរិក បានដណ្ដើមយកវិញនូវការកាន់កាប់តំបន់ Sina’a ប៉ែកខាងជើង ស៊ីរី នៅជិតទីក្រុង Raqqa ដែលត្រូវបានចាត់ទុកថា ជាកំពែងរបស់អង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ថា Sina’a ជាតំបន់ដ៏សែនសំខាន់នៅប៉ែកខាងកើត Raqqa។ការដណ្ដើមយកវិញនូវ តំបន់នេះនឹងជួយ SDF ខិតមកជិតក្រុង Raqqa។នេះជាជ័យជំនះធំបំផុតរបស់ SDF ចាប់ពីពេលដែលកម្លាំងនេះចាប់ផ្ដើមដំណើរការវាយប្រហារទៅលើ Raqqa កាលពីថ្ងៃទី៦ មិថុនា កន្លងទៅ៕