![ស្រុកកោះ Truong Sa រៀបចំសកម្មភាពជាច្រើនអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_01_19/dai_hoi_dang_zing_5.jpg) |
ស្រុកកោះ Truong Sa រៀបចំសកម្មភាពជាច្រើនអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២ |
(VOV)_រួមជាមួយបរិយាកាសអបអរសាទរមហាសន្និបាតបក្សកម្មុយនីស្តវៀត
ណាម នីតិកាលទី១២ របស់ប្រជាជនទូទាំងប្រទេស នៅស្រុកកោះ Truong Sa ខេត្ត
Khanh Hoa (ភាគកណ្ដាលវៀតណាម) ក៏បានប្រព្រឹត្តទៅសកម្មភាពជាច្រើន អបអរ
សាទរព្រឹត្តិការណ៍នេះដែរ។
វរសេនីយ៍ឯក Bui Dinh Duong មេបញ្ជាការរង កងពល Truong Sa 146 បាន
អោយដឹងថា៖
“ ចំពោះកងកម្លាំងយោធា និងប្រជាជននៅស្រុកកោះ Truong Sa យើងខ្ញុំជា
និច្ចកាលឆ្ពោះទៅមហាសន្និបាតបក្ស នីតិកាលទី១២ និងមានជំនឿជាក់ជាដាច់
ខាត ទៅលើការដឹកនាំរបស់បក្ស និងយើងខ្ញុំជឿជាក់ថា៖បក្សកម្មុយនីស្តវៀត
ណាមនឹងមានសេចក្ដីសម្រេចចិត្តសមស្រប ពង្រីកបានកម្លាំងនៃផែនមហាសា
មគ្គីជាតិ និងឬទ្ធានុភាពខាងបញ្ញាស្មារតីវៀតណាម ដើម្បីកសាងប្រទេសជាតិ
កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”