ទិដ្ឋភាពនៃពិធីនេះ |
នាព្រឹកថ្ងៃទី២០ ខែមេសា នៅសាលាភូមិ An Vinh ឃុំ An Vinh ស្រុក Ly Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម បណ្ដាត្រកូលនៅកោះ Ly Son បានរៀបចំពិធីលើកតម្កើងយុទ្ធជនជើងទឹក Hoang Sa។
ពិធីនេះត្រូវបានប្រជាជននៅកោះ Ly Son ថែរក្សាក្នុងអំឡុងពេលរាប់រយឆ្នាំ កន្លងទៅសំដៅរំលឹកគុណូបការៈរបស់បណ្ដាយុទ្ធជនក្នុងអតីតកាល ដែលបាន បោះបង្គោល កំណត់ខ័ណ្ឌសីម៉ានិងការពារអធិបតេយ្យភាពនៅលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ លោក Nguyen Thanh Phuong ជនចាស់ជរាម្នាក់ នៅឃុំ An Vinh ស្រុក Ly Son បានអោយដឹងថា៖
“ពិធីលើកតម្កើងយុទ្ធជនជើងទឹក Hoang Sa បានឆ្លុះបញ្ចាំងនូវប្រពៃណីផឹក ទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។ យើងចាំបាច់ត្រូវចងចាំជានិច្ច នូវគុណូបការៈរបស់ដូនតាជំនាន់មុនៗ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa”។
ចំណែកដំបូងនៃពិធីនេះពិធីការសែនរូបសំណាកទូកនេសាទដែលក្នុងខ្ទមមានដាក់ តុក្កតាយុទ្ធជនធ្វើពីក្រដាស់ឬចម្បើង។ នៅលើទូកក៏មានរៀបបាយសីយុទ្ធជន ជើងទឹក Hoang Sa រួមជាមួយគ្រឿងសំណែនផ្សេងៗទៀតដូចជា៖ ក្រដាស់ខ្មោច សាច់មាន់ បាយដំណើប អំបិលនិងអង្ករ ជាដើម។ បន្ទាប់ពីពិធីសែន គឺពិធីដង្ហែ រូបសំណាកទូកនេសាទនិងតុក្កតាចេញទៅតំបន់នាយសមុទ្រ Hoang Sa តាមផ្លូវដែលដូន តាបុព្វបុរសបានធ្វើដំណើរមុននេះ៤០០ឆ្នាំ៕