ស៊ីរី៖ មនុស្សយ៉ាងហោចណាស់ជិត២០នាក់ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធមិត្ត

Chia sẻ
(VOVworld)-នាថ្ងៃទី១៣មេសា សម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកនៅស៊ីរីបាន ទទួលស្គាល់ថា “បានវាយប្រហារច្រឡំ” 

(VOVworld)-នាថ្ងៃទី១៣មេសា សម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកនៅស៊ីរីបាន
ទទួលស្គាល់ថា “បានវាយប្រហារច្រឡំ” ទៅលើខ្មាន់កាំភ្លើងនៃបណ្តាកងកម្លាំង
 ធិបតេយ្យ (SDF) ដោយវ៉ាស៊ីងតោនឈរនៅខាងក្រោយនៅមូលដ្ឋានសំខាន់មួយ
ស្ថិតក្នុងភាគខាងជើងរបស់ស៊ីរី បណ្តាលឲ្យសមាជិកកងកម្លាំងនេះ១៨នាក់ត្រូវ
ស្លាប់។ សេចក្តីប្រកាសបានលើកច្បាស់ថា “ការវាយប្រហារនេះដោយសាកងកម្លាំង
 ជាដៃតម្រូវការឲ្យអនុវត្ត។​ហើយគេបានកំណត់គោលដៅជាទីតាំងធ្វើសមយុទ្ធមួយ
 របស់ IS។ ប៉ុន្តែ តាមពិតទៅ​ នោះជាមូលដ្ឋានមួយរបស់ SDF នេះឯង”។

        ក្នុងពេលជាមួយគ្នានោះ SDF បានពណ៌នាថា ឧប្បត្តិហេតុពោលខាងលើជា
 គ្រោះថ្នាក់គួរឲ្យសោកស្តាយ ហើយសង្កត់ធ្ងន់ថា នឹងសហការជាមួយសម្ព័ន្ធមិត្ត
ដើម្បីសើបអង្កេតស្វែងរកមូលហេតុបណ្តាលមកឧប្បត្តិហេតុនេះ៕

ប្រតិកម្មទៅវិញ