|
ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks (VNA) |
(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា បណ្ដារដ្ឋអាជ្ញាស៊ុយអែតបានឲ្យដឹងថា៖
មជ្ឈដ្ឋានមន្ត្រី Ecuador នឹងដំណើរការស៊ើបសួរលោក Julian Assange
អ្នកបង្កើតគេហទំព័រ Wikileaks នៅស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង
(អង់គ្លេស) នាថ្ងៃទី ១៤ វិច្ឆិកា ខាងមុខ។ ស្ថាប័នរដ្ឋអាជ្ញាស៊ុយអែតបាន
ចេញ ប្រកាសថា៖ Ecuador ទើបនឹងយល់ព្រមសំណូមពររបស់ស៊ុយអែត
ក្នុងការជួយ ឧបត្ថម្ភស៊ើបអង្គេតជនល្មើស តាមនោះ ការស៊ើបសួរលោក
Assange នឹងត្រូវ បានដំណើរការក្រោមការអធិបតីរបស់រដ្ឋអជ្ញា Ecuador
មួយរូប។ អគ្គរដ្ឋអជ្ញា ស៊ុយអែតនិងប៉ូលីស្តធ្វើស៊ើបអង្គេតនៃប្រទេសនេះ
នឹងចូលរួមការស៊ើបសួរផងដែរ។ គេមានការទទួលខុសត្រូវរាយការណ៍
លទ្ធផលនៃការសួរដេញដោលសំរាប់ ភាគីស៊ុយអែត៕