សូម៉ាលីប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិដោយគ្រោះសត្វកណ្ដូប

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលសូម៉ាលីនាថ្ងៃទី ២ ខែកុម្ភៈបានប្រកាសស្ថានភាពអាសន្នថ្នាក់ជាតិដោយគ្រោះសត្វកណ្តូបបំផ្លាញដំណាំស្បៀងអាហារនៅក្នុងតំបន់មួយដែលមានការអភិវឌ្ឍអន់ខ្សោយនិងងាយរងគ្រោះបំផុត នៅលើពិភពលោក។ ក្រសួងកសិកម្មសូម៉ាលីបានឲ្យដឹងថា ស្ថានភាពអាសន្នថ្នាក់ជាតិត្រូវបានប្រកាសដោយសារតែការកើនឡើងនៃបរិមាណសត្វកណ្តូបវាលខ្សាច់នាពេលបច្ចុប្បន្ន ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខស្បៀងអាហាររបស់សូម៉ាលី។

យោងតាមអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) គ្រោះសត្វកណ្ដូបអាហ្វ្រិកខាងកើតនាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។ FAO បានឲ្យដឹងថា ហ្វូងសត្វកណ្តូបដែលមានប្រហែលរាប់រយលានក្បាល ធ្វើដំណើរបំលាស់ទីរវាងប្រទេសអាហ្វ្រិកខាងកើតដោយល្បឿនរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបំផ្លាញផលដំណាំនៅគ្រប់ទីកន្លែងដែលវាឆ្លងកាត់ ក៏ដូចជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអាកាសចរណ៍។ យ៉ាងហោចណាស់ដំណាំរួមផ្សំចំនួន ៧០០ ហិកតាត្រូវបានបំផ្លិចបំផ្លាញដោយសត្វកណ្តូប ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហារនៅក្នុងប្រទេសអេត្យូពី សូម៉ាលីនិងកេនយ៉ា។ សូម៉ាលីគឺជាប្រទេសដំបូងគេក្នុងតំបន់អាហ្វ្រិកខាងកើតបានប្រកាសស្ថានភាពអាសន្នដោយគ្រោះសត្វកណ្តូប៕

ប្រតិកម្មទៅវិញ