សម្លេងលាន់លឺរំពងនៃសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ

Chia sẻ
(VOVWORLD) - ដើម្បីអំពាវនាវឲ្យប្រជាជនទាំងមូលក្រោកឈរឡើងតស៊ូប្រឆាំងអាណានិគមបារាំង ហើយមានគោលមាគ៌ាដឹកនាំបដិវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញបានតាងនាមមជ្ឈឹមបក្ស និងរដ្ឋាភិបាល សរសេរសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ។
សម្លេងលាន់លឺរំពងនៃសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ - ảnh 1ប្រជាជននៅរដ្ឋធានីហាណូយប្រមូលផ្ដុំស្ដាប់សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ។
(រូបភាពឯកសារ៖ VNA)

នៅថ្ងៃនេះ ៧៥ឆ្នាំមុន (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦) លោកប្រធានហូជីមិញបានសរសេរសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ។

នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មជ្ឈឹមបក្សបើកទូលាយ នៅភូមិ Van Phuc (Ha Dong) ដោយសម្រេចថា នឹងបំផុសការក្រោកឈរឡើងតស៊ូលើទូទាំងប្រទេស ដាក់ចេញគោលមាគ៌ាជាមូលដ្ឋាននៃការតស៊ូ ហើយអនុម័តលើសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ ដែលត្រូវបានពង្រាងដោយលោកប្រធាន។ ដើម្បីអំពាវនាវឲ្យប្រជាជនទាំងមូលក្រោកឈរឡើងតស៊ូប្រឆាំងអាណានិគមបារាំង ហើយមានគោលមាគ៌ាដឹកនាំបដិវត្តន៍ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ លោកប្រធាន ហូជីមិញបានតាងនាមមជ្ឈឹមបក្ស និងរដ្ឋាភិបាល សរសេរសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ។ នាវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ សេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ ត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសយ៉ាងដូច្នេះថា៖ “មិនថាបុរសឬស្ត្រី មិនថាមនុស្សចាស់ឬក្មេង មិនប្រកាន់សាសនា បក្សពួក ឬជនជាតិឡើយ។ បើជាជនវៀតណាម ត្រូវក្រោកឈរឡើងវាយអាណានិគមបារាំងដើម្បីសង្គ្រោះមាតុភូមិ”។

៧៥ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែសេចក្ដីអំពាវនាវឲ្យប្រទេសជាតិទាំងមូលក្រោកឈរឡើងតស៊ូ នៅតែលាន់លឺរំពង ដូចការរំលឹកឲ្យមនុស្សរាល់គ្នាចងចាំនូវដំណាក់កាលប្រវត្តិសាស្ត្រដ៏លំបាកលំបិន តែអង់អាចក្លាហាន។ សេចក្ដីអំពាវនាវនោះ មានអត្ថន័យកាន់តែពិសេសក្នុងពេលវេលានេះ ខណៈដែលប្រទេសជាតិទាំងមូលកំពុងខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ប្រយទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ផង ហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផង។

បន្ទាប់ពីការផ្ទុះឡើងនិងការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺកូវីដ-១៩ កងទ័ពនិងប្រជាជនក្នុងទូទាំងប្រទេសបានជួយជ្រោមជ្រែងយ៉ាងសកម្មនូវសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលថា៖  ដោយឈរលើស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ដាក់ការការពារសុខភាព អាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់… ជាមួយនឹងឆន្ទៈ ការប្ដេជ្ញាចិត្ត និងការស្រុះចិត្តគំនិត ប្រជាជនទាំងអស់សាមគ្គីជួយគ្នាទៅវិញទៅមក ជំនះពុះពារលើការលំបាក ការបាត់បង់ គ្រប់គ្រង រុញថយជម្ងឺរាតត្បាតជាជំហានៗ នាំឲ្យប្រទេសជាតិឈានចូលប្រក្រតីភាពថ្មីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ