ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់វៀតណាមផ្សព្វផ្សាយ ទៅដល់ប្រជាជន អាមេ រិក អំពីប្រទេសវៀតណាមមួយដ៏ស្រស់ស្អាត ដែលមានគោលដៅទាក់ទាញ ភ្ញៀវទេសចរជាច្រើនមកទស្សនាដូចជា ឈូងសមុទ្រ Ha Long ប្រព័ន្ធគុហានៅ Phong Nha-Ke Bang ឬផលិតផលទេសចរណ៍ពិសេសអំពីវប្បធម៌ម្ហូបអាហារ របស់វៀតណាមផងដែរ។
លើសពីនេះទៀតព្រឹត្តិការណ៍នេះផ្តល់ឱកាស សហប្រតិបត្តិការរវាងក្រុមហ៊ុន ទេសចរណ៍ ក្នុងស្រុកនិងដៃគូនៅសហរដ្ឋអាមេរិក និងរវាងអ្នកវិនិយោគរួមទាំង ជម្រុញការចែក រំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅរួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅនិងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនិងអាមេរិក តែម្តង៕