សកម្មភាពនៃពិព័រណ៌បុណ្យតេតបុរមបុរាណ |
កាលពីថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ១ នៃនយកដ្ឋានបណ្ណសារ និងតម្កល់ឯកសាររដ្ឋបានរៀបចំពិព័រណ៌បុណ្យតេតបុរមបុរាណ សំដៅបង្កើតឡើងវិញនូវផ្នែកមួយនៃលំហរបុណ្យតេតប្រពៃណីវៀតណាមតាមរយៈឯកសារ ដែលបានបន្សល់ទុក។ លោក Dang Thanh Tung ប្រធាននាយកដ្ឋានបណ្ណសារ និងតម្កល់ឯកសាររដ្ឋបានឲ្យដឹងថា៖ “បុណ្យតេតគឺជាឱកាសដ៏សំខាន់ចំពោះប្រជាជនវៀតណាមគ្រប់រូប ហើយជាឱកាសសម្រាប់យើងទាំងអស់គ្នារំលឹកគុណ តបស្នងសងគុណ ជូនចំពោះជីដូនជីតា ដូច្នេះហើយ ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិក្នុងឱកាសនេះពិតជានឹងនាំមកតម្លៃដ៏សំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ តាមនោះ ជួយអប់រំដល់យុវជនវ័យក្មេងថា ដើម្បីមានបច្ចុប្បន្ននេះ គឺជីដូន ជីតាយើងបានលះបង់គ្រប់បែបយ៉ាង ដើម្បីបន្តមរតកដល់មនុស្សជំនាន់ក្រោយផងដែរ”។
ការតាំងពិពណ៌នេះ រួមមានព្រឹត្តិការណ៍នានាបានបង្ហាញពីផ្នែកមួយនៃបរិយាកាសបុណ្យតេតបុរមបុរាណជាមួយទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ជីដូនជីតា។ យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Van Huy អតីតនាយកសារមន្ទីរជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា ទោះបីជាបច្ចុប្បន្ននេះ ទំនៀមទលាប់នានាក្នុងឱកាសបុណ្យតេតបានផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែបុណ្យតេតប្រពៃណីជាតិនៅតែរក្សាបានដួងព្រលឹងដោយឡែក ហើយនៅតែជាពិធីបុណ្យដ៏សំខាន់បំផុត និងកក់ក្ដៅបំផុតរបស់ប្រជាជាតិទាំងមូល។
ពិព័រណ៍នេះបើកទ្វាររហូតដលថ្ងៃទី ១៥ មិនាខាងមុខផងដែរ៕