សម្រិតសម្រាំងនិងពង្រីកបេតិកភ័ណ្ឌរបស់ប្រវត្តិវិទូវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៩ កក្កដា នៅឧទ្យានបេតិកភ័ណ្ឌអ្នកវិទ្យាសាស្ត្រវៀតណាម នៅស្រុក Cao Phong ខេត្ត Hoa Binh បានប្រារព្ធធ្វើឡើងកិច្ចសន្ទនាក្រោម ប្រធានបទ “សម្រិតសម្រាំងនិងពង្រីកបេតិកភ័ណ្ឌរបស់ប្រវត្តិវិទូវៀត ណាម”។
ក្រោយរយៈពេលជាងមួយទសវត្សបានដាក់ឲ្យធ្វើសកម្មភាពមក មជ្ឈ មណ្ឌលនិងឧទ្យានបេតិកភ័ណ្ឌអ្នកវិទ្យាសាស្ត្រវៀតណាម (MEDDOM) បានស្រាវជ្រាវ សម្រិតសម្រាំងបេតិកភ័ណ្ឌរបស់អ្នកវិទ្យាសាស្ត្រជាច្រើន ព្រមទាំងនាំបេតិកភ័ណ្ឌទាំងនោះ ចូលទៅក្នុងជីវភាពសង្គមតាមរយៈពិព័រណ៍នានានិងសកម្មភាពផ្សេងៗទៀត។ រហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌល បានបង្កើតបន្ទប់រក្សាទុកបេតិកភ័ណ្ឌរបស់អ្នកវិទ្យាសាស្ត្រប្រមាណ១៨០០នាក់ ក្នុងនោះមាន៩៥នាក់ចំណុះវិស័យវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ។ ឯកសារ វត្ថុ ជាង៨ម៉ឺន រូបថតរាប់រយសន្លឹក និងការថតសម្លេង ថតវីដេអូរាប់ម៉ឺននាទីរបស់ ប្រវត្តិវិទូទាំង ៩៥នាក់ពោលខាងលើត្រូវបានសម្រិតសម្រាំងក្នុងអំឡុងពេលជាង១ទសវត្សកន្លងទៅ ដែលសរឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈ មណ្ឌលក្នុងការស្រាវជ្រាវអំពីជីវប្រវត្តិរបស់ប្រវត្តិវិទូទាំងនោះ៕

ប្រតិកម្មទៅវិញ