|
សម្រេចគំរោងស្ថាប័នដំណាងដោយម្ចាស់កម្មសិទ្ធទុនរបស់រដ្ឋនៅសហគ្រាស |
(VOV)_នារសៀលថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vuong Dinh Hue បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយក្រសួងនិងស្ថាប័ន ទាក់
ទិននានា សំដៅផ្តល់មតិចំពោះការបង្កើតស្ថាប័នដំណាងម្ចាសកម្មសិទ្ធិទុនរបស់រដ្ឋនៅ
សហគ្រាស។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានបាន
លើកច្បាស់ថា៖ការបង្កើតស្ថាប័នេះគឺអនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋ ហើយ
បង្កលក្ខណះងាយស្រួលដើម្បីបណ្ដាក្រសួងបំពេញភារកិច្ចគ្រប់គ្រងទុន ទ្រព្យសម្បត្តិ
នៅសហគ្រាសប្រកបដោយល្អប្រសើរថែមទៀត៕