(VOVworld) – នារសៀលថ្ងៃទី ១២ មិថុនា សម័យសួរដេញដោលបានបញ្ចប់
ដោយ ចំម្លើយរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដើម្បីបំភ្លឺបញ្ហាមួយចំនួនទាក់ទិនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៥ ខែដើមឆ្នាំ
២០១៤ និងស្ថានភាពនៅសមុទ្រខាងកើតជាដើម។ រាយការណ៍អំពីស្ថានភាព
សេដ្ឋកិច្ចសង្គម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖ សេដ្ឋកិច្ច
សង្គមនៅជួប ការលំបាកសាកល្បងជាច្រើន ជាពិសេស ការដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou 981ដោយខុសច្បាប់ក៏បានជះឥទ្ធពលអាក្រក់ដល់
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។
“រដ្ឋាភិបាលបណ្ជាណែនាំបណ្ដាក្រសួងផ្នែកតំបន់អង្គភាពអាជីវកម្មនានាជំនះ
ពុះពារលើការខ្វះខាត់ការលំបាក ប្រមូលផ្តុំទៅលើការលាតត្រដាងអនុវត្តប្រកប
ដោយ ប្រសិទ្ធភាពនូវបណ្ដាភារកិច្ចនិងវិធានការដែលត្រូវបាននាំចេញ ព្រមទាំង
តាមដាន ស្ថានភាពនិងម្ចាស់ការវិធានការទប់ទល់។”
មុននោះ នៅក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម បណ្ដាសំនួររបស់សមាជិក សមាជិកាសភា ចំពោះអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh
Phong Tranh សុទ្ធតែប្រមូលផ្តុំក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ។
|
អធិការកិច្ច Huynh Phong Tranh (VTV) |
ស្ដីពីខ្លឹមសារនេះ អធិការកិច្ចបានអះអាងថា៖ ការងារបង្ការ ប្រឆាំងអំពើពុករលួយ
ជាបញ្ហាដែលត្រូវបានប្រព័ន្ធនយោបាយទាំងមូលយកចិត្តទុកដាក់អនុវត្ត។ ប៉ុន្តែ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ការងារបង្ការ ប្រឆាំង អំពើពុករលួយមិនទាន់ទទួលបានគោលដៅដែលបានដាក់ចេញ។ស្ថានភាពអំ ពើពុករលួយមិនទាន់មានសញ្ញាថយចុះ ការរកឃើញដើស្រាយមិនទទួលបានតាម
សំណូមពរនៅឡើយ។
ស្ដីពីការដោះស្រាយបញ្ហាអំពើពុករលួយ ក្នុងស្ថាប័នបង្ការ ប្រឆាំងអំពើពុករលួយ
អធិការកិច្ច Huynh Phong Tranh បានសង្កត់ធ្ងន់ថា៖
“ ក្នុងរយៈពេលខាងមុខ ត្រូវប្រមូលផ្តុំជំនះពុះពារ បង្កើនការអប់រំនយោបាយ សតិ អារម្មណ៍សំរាប់បណ្ដាកម្មាភិបាលអធិការកិច្ច លើកកំពស់ការទទួលខុសត្រូវរបស់អ្នក
ប្រមុខដែលទុកអោយមានអំពើពុករលួយកើតមានឡើង។”
ស្ដីពីដំណើការដោះស្រាយពាក្យបណ្ដឹងតវ៉ា លោក Huynh Phong Tranh បានអោយដឹងថា៖ ពីឆ្នាំ ២០១២ -២០១៣ បានសម្រេចជាសារវ័ន្តករណីនៅសេសសល់ដែលអូសបន្លាយក្នុងរយៈពេលវែង។ រហូតមកដល់ខែឧសភា ឆ្នាំ ២០១៤ សម្រេចការដោះស្រាយរឿងហេតុចំនួន៤៩២/៥២៨ដែរ៕