សម័យពេញអង្គរកិច្ចប្រជុំកំពូលលើកទី ៣ គណៈកម្មការទន្លេមេគង្គអន្តរជាតិ |
នាថ្ងៃទី ៥ មេសា នៅទីក្រុងសៀមរៀប កម្ពុជា បានប្រារព្ធឡើងសម័យពេញអង្គរកិច្ចប្រជុំកំពូលលើកទី ៣ គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC)។ សន្និសីទមានប្រធានបទ «បង្កើនការខំប្រឹងប្រែងរួមនិងបើកទូលាយទំនាក់ទំនង ដៃគូសំដៅទទួលបានបណ្ដាដៃគូអភិវឌ្ឍន៍និរន្តរភាពនៅអងទន្លេមេគង្គ» ដោយ មានការចូលរួមរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក Thonglun Sisolith នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ ក្រៅពីការពិនិត្យឡើងវិញស្ថានភាពកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគណៈកម្ម ការនិងអនុវត្តបណ្ដាកិច្ចសន្យាដែលបាននាំចេញនៅកិច្ចប្រជុំកំពូលលើកទី ២ កាលពីឆ្នាំ ២០១៤ មកនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម អង្គសន្និសីទ ទាំងឡាយបានកំណត់ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ផងដែរ។ ភាគី ទាក់ទិននានាបានឯកភាពជំរុញការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការលើអាង ទន្លេមេគង្គ ពង្រីកថែមទៀតតួនាទីរបស់ MRC ក្នុងការដាក់ចេញវិធានការជាក់ ស្តែងសំដៅទទួលឲ្យបានបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់ បង្កើន កិច្ចសហប្រតិបត្តិការនៅក្នុងនិងក្រៅតំបន់ដូចជា អាស៊ាន កិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង កិច្ចសហប្រតិបត្តិការមាហអនុតំបន់ទន្លេមេគង្គបើកទូឡាយ (GMS) ជាដើម។ កិច្ចប្រជុំបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួមសៀម រៀបផងដែរ។
អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា អាទិភាពចម្បងរបស់រដ្ឋាភិបាលវៀតណាមនាបច្ចុប្បន្នគឺការទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៅតំបន់វាលសណ្ដទន្លេ Cuu Long ដោយបម្រែបម្រួលអាកាសធាតុនិងសកម្មភាពរបស់មនុស្សបង្កឡើង។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីស្នើឲ្យគណៈកម្មការទន្លេមេគង្គអន្តរជាតិ ផ្តោតសំខាន់ទៅលើការប្រើប្រាស់ប្រកបដោយសមភាព សមស្របនិងចីរភាពនូវធនធានទឹកមេគង្គក៏ដូចជាធនធានទាក់ទិនផ្សេងៗទៀត។
“ទីមួយគឺចាំបាច់ត្រូវបង្កើនការអនុវត្តយ៉ាងពេញលេញ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ក៏ដូចជាក្រមបែបបទនិងបទបញ្ញាត្តិផ្សេងៗរបស់គណៈកម្មការ MRC លើកកំពស់តួនាទីឃ្លាំមើលនិងសម្របសម្រួលរបស់គណៈកម្មការ MRC ក្នុងការអនុវត្តកិច្ចសន្យារបស់ប្រទេសជាសមាជិកនានា។ ទីពីរគឺ កសាងផែនការមេស្ដីពីការអភិវឌ្ឍអាងទន្លេមេគង្គឲ្យបានសមស្របនឹងផែនការមេស្ដីពីធនធានទឹករបស់ប្រទេសជាសមាជិកនីមួយៗ។ ទីបីគឺបង្កើនការចែករំលែកព័ត៌មានក្នុងអាងទន្លេមេគង្គ-ឡានឆាង បង្កើនការឃ្លាំមើលធនធានទឹកនិងធនធានផ្សេងៗក្នុងតំបន់ និងបង្កើនប្រព័ន្ធព្យាករណ៍គ្រោះធម្មជាតិ ជាដើម”។
ជោគជ័យនៃកិច្ចប្រជុំកំពូលលើកនេះនឹងរួមចំណែកបង្កើនថែមទៀតនូវកិច្ចសហប្រតិបតិ្តការក៏ដូចជាការចងសម្ព័ន្ធតាំងពីមុនមក រវាងបណ្ដាប្រទេសជាសមាជិកក្នុងការគ្រប់គ្រងនិងប្រើប្រាស់ ទន្លេមេគង្គប្រកបដោយចីរភាព៕