សម័យប្រជុំវិសាមញ្ញលើកទី៧ នៃរដ្ឋសភាវៀតណាម នីតិកាលទី១៥ ប្រព្រឹត្តទៅ រសៀលថ្ងៃទី ២ ឧសភា

Chia sẻ
(VOVWORLD) - ដោយផ្អែកលើបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចចិត្តបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិចារណាលើខ្លឹមសារស្ដីពីការងារកម្មាភិបាលក្រោមដែនអំណាចរបស់ខ្លួន។

នារសៀលថ្ងៃទី ២ ឧសភា សម័យប្រជុំវិសាមញ្ញលើកទី៧ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ ប្រព្រឹត្តទៅនៅវិមានរដ្ឋសភាទីក្រុងហាណូយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា ដោយផ្អែកលើបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចចិត្តបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិចារណាលើខ្លឹមសារស្ដីពីការងារកម្មាភិបាលក្រោមដែនអំណាចរបស់ខ្លួន៕

ប្រតិកម្មទៅវិញ