សម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ បិទបញ្ចប់នៅល្ងាចថ្ងៃទី១១ ខែមករា

Chia sẻ

(VOVWORLD) - នាពេលព្រឹក ស្ថាប័ននានារបស់រដ្ឋសភាធ្វើការបូកសរុប ទទួលយក បកស្រាយបំភ្លឺមតិយោបល់របស់សមាជិករដ្ឋសភា ហើយបង្ហើយសេចក្ដីព្រាងច្បាប់ និងសេចក្ដីសម្រេចចិត្ត។ 

សម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ បិទបញ្ចប់នៅល្ងាចថ្ងៃទី១១ ខែមករា  - ảnh 1សម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ (រូបថត៖ VNA)
ថ្ងៃទី១១ ខែមករា ជាថ្ងៃធ្វើការទី៥នៃសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិ កាលទី១៥។ នាពេលព្រឹក ស្ថាប័ននានារបស់រដ្ឋសភាធ្វើការបូកសរុប ទទួលយក បកស្រាយបំភ្លឺមតិយោបល់របស់សមាជិករដ្ឋសភា ហើយបង្ហើយសេចក្ដីព្រាងច្បាប់ និងសេចក្ដីសម្រេចចិត្ត។ នាពេលរសៀល រដ្ឋសភាប្រារព្ធសម័យបិទ ដោយបោះឆ្នោត អនុម័តលើ៖ សេចក្ដីសម្រេចចិត្តអំពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុដើម្បីជួយ ឧបត្ថម្ភដល់កម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ; ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់វិនិយោគសាធារណៈ ច្បាប់វិនិយោគ ច្បាប់ថាម ពលអគ្គីសនី ច្បាប់អង្គភាពអាជីវកម្ម…; សេចក្ដីសម្រេចចិត្តអំពីគោលជំហរវិនិយោគ លើគម្រោងកសាងសំណង់ផ្លូវគោកល្បឿនលឿនជើង-ត្បូងដំណាក់កាល២០២១-២០២៥; សេចក្ដីសម្រេចចិត្តអំពីការអនុវត្តជាសាកល្បងយន្តការ គោលនយោបាយ ពិសេសមួយចំនួនដើម្បីអភិវឌ្ឍន៍ទីក្រុង Can Tho; សេចក្ដីសម្រេចចិត្តនៃសម័យប្រជុំ វិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥។ បន្ទាប់នោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងអញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំ៕

ប្រតិកម្មទៅវិញ