សម័យប្រជុំលើកទី៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥ បានប្រារព្ធចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ

Chia sẻ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក។

សម័យប្រជុំលើកទី៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥ បានប្រារព្ធចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២  (រូបថត៖ Doan Tan/TTXVN)

នាថ្ងៃទី ១៤ ខែកុម្ភៈ យោងតាមព័ត៌មានពីការិយាល័យរដ្ឋសភាបានឲ្យដឹងថា តាមកម្មវិធី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកទី ៨ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការពិចារណា  ផ្តល់យោបល់លើការពន្យល់ ស្រូបយក និងកែសម្រួលគម្រោងចំនួន ០២៖ ច្បាប់ស្តីពីនគរបាលចល័ត; ច្បាប់វិសោធនកម្មនិងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។ សម្រាប់ការងារត្រួតពិនិត្យ គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាលើរបាយការណ៍ខែមករា ឆ្នាំ២០២២ របស់រដ្ឋសភាស្តីពីការងារស្ម័គ្រចិត្ត: រាយការណ៍អំពីលទ្ធផលដំបូងនៃបេសកកម្មត្រួតពិនិត្យប្រធានបទចំនួន ៤ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ