|
សម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) |
Vovworld-ឯកភាពកំណើន GDP ទទួលបាន៥,៨%ក្នុងឆ្នាំ២០១៤
នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសាររបស់សេចក្តីសំរេចចិត្តអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ត្រូវបានសមាជិកសមាជិការសភាអនុម័តនា
ព្រឹកថ្ងៃទី១១វិច្ឆិកា។ រួមជាមួយនោះ រដ្ឋសភាក៏យល់ព្រមជាមួយល្បឿនបង្កើន
សន្ទស្សន៍តំលៃប្រើប្រាស់ CPI ឆ្នាំ២០១៤គឺប្រមាណ៧%។
ដើម្បីអនុវត្តបានគោលដៅនេះ រដ្ឋសភាបានសំណូមពររដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយរូបីយប័ណ្ណសកម្ម គោលនយោបាយសាពើរព័ន្ធរឹងមាំ ត្រួតពិនិត្យបំណូលសាធារណៈ តម្លាភាពតំលៃអគ្គិសនីជាដើម។
ស្ដាប់របាយការណ៍អំពីចាត់តាំងកម្មាភិបាលដំណែលឧបនាយករដ្ឋមន្ត្រី
ក៏ក្នុងព្រឹកថ្ងៃទី១១វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអានរបាយការណ៍អំពីការស្នើរបង្កើនបរិមាណឧបនាយករដ្ឋមន្ត្រីអាណាត្តិទី
១៣ពី៤ឡើង៥នាក់ ក្នុងនោះមានឧបនាយករដ្ឋមន្ត្រីមួយរូបទទួលបន្ទុកជារដ្ឋមន្ត្រី
ការបរទេស។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអានរបាយការណ៍ស្នើរលើកលែង
ដំណែងឧបនាយករដ្ឋមន្ត្រីចំពោះលោក Nguyen Thien Nhan ពីព្រោះថាចាប់ពីខែ
កញ្ញាឆ្នាំ២០១៣នៅសន្និបាតមជ្ឈឹមលើកទី៦លោក Nguyen Thien Nhan ត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។
ពិភាគ្សាតាមក្រុមៗអំពីបណ្ដាគំរោងច្បាប់៖
នារសៀលថ្ងៃទី១១វិច្ឆិកា ពិភាគ្សាតាមក្រុមៗអំពីគំរោងច្បាប់ការពារបរិស្ថាន
(ធ្វើវិសោធនកម្ម)។លោក Nguyen Quoc Binh សមាជិកសភាមណ្ឌលហាណូយបាន
ស្នើរថា៖
“ការងារគ្រប់គ្រងរដ្ឋអំពីការពារបរិស្ថានត្រូវបានកែលំអរ។ អំពីគុណភាព
បរិស្ថានអាកាសនិងត្រួតពិនិត្យបរិស្ថានអាកាស យើងខ្ញុំសូមស្នើរត្រូវបំពេញ
បន្ថែមយន្តការដោះស្រាយការបញ្ចេញឧស្ម័នបំពូលបរិស្ថានដោយបណ្ដា
មធ្យោបាយចរាចរបណ្ដាលឡើង។ នេះជានិន្ននាការរួមរបស់សកលលោកទាំង
មូល៕”