សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn) |
នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៣ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ មុននឹងបើកសម័យប្រជុំ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមាជិករដ្ឋសភានឹងដាក់កម្រងផ្កា ហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
នៅសម័យប្រជុំត្រៀមមុនពេលបើកសម័យប្រជុំ សមាជិករដ្ឋសភាបានស្តាប់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថា; ស្តាប់របាយការណ៍ស្តីពីការទទួលយក ការបកស្រាយបំភ្លឺ និងការកែតម្រូវសេចក្ដីព្រាងកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥។ បន្ទាប់នោះ រដ្ឋសភាបានពិភាក្សា ហើយបោះឆ្នោតអនុម័តលើកម្មវិធីសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥។
សម័យបើក នឹងត្រូវបានផ្សាយបន្តផ្ទាល់ដោយវិទ្យុសម្លេងវៀតណាម (VOV១) ទូរទស្សន៍វៀតណាម (VTV១) និងទូរទស្សន៍រដ្ឋសភា៕