សមាជិកសភាបោះឆ្នោតលើខ្លឹមសារជាច្រើននៃសម័យប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក (រូបថត៖ quochoi.vn) |
ទន្ទឹមនឹងនោះ បញ្ជាក់ពីការច្នៃប្រឌិត និងការលើកកម្ពស់គុណភាពនៃរបៀបវារៈក៏ដូចជាខ្លឹមសារនៃកិច្ចប្រជុំ ។
នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាមានការផ្លាស់ប្តូរជាច្រើនក្នុងការរៀបចំ និងខ្លឹមសារនៃសម័យប្រជុំ ក៏ដូចជាការពិភាក្សាជាក្រុម។ សមាជិករដ្ឋសភាមានមតិយ៉ាងជ្រាលជ្រៅក្នុងវិស័យជាច្រើន។ ការស្ថិតិបង្ហាញថា មានមតិចំនួន ១.៥៣៣ ត្រូវបានសមាជិកសភាលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជាក្រុមចំនួន ១០ ហើយមតិ ៨០០ បានសមាជិកសភាថ្លែង និងការជជែកដេញដោល ក្នុងកិច្ចពិភាក្សាចំនួន ៣០ នៅសាលប្រជុំ។ សមាជិការសភា Nguyen Thi Suu នៅខេត្ត Thua Thien Hue បានពិនិត្យថា៖
“ក្នុងកិច្ចប្រជុំពិភាក្សាជាក្រុម ក៏ដូចជាកិច្ចប្រជុំពិភាក្សានៅក្នុងសាលប្រជុំនោះ មានការចុះឈ្មោះផ្តល់សំណួរជាច្រើន របស់សមាជិកសភា។ ប្រការនេះបង្ហាញថា សមាជិកសភាត្រូវសិក្សាគ្រប់ជ្រុងជ្រោយនូវឯកសារ សេចក្តីព្រាងច្បាប់ សេចក្តីព្រាងសេចក្តីសម្រេចនានា ហើយចង់បង្ហាញឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងប្រមូលផ្តុំមតិរបស់អ្នកបោះឆ្នោតនៅកន្លែងដែលសមាជិកសភាឈរឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតទូទាំងប្រទេស នៅលើវិស័យដែលកំពុងទទួលបានការយកចិត្តទុកដាក់”។
សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥ បានកត់សម្គាល់ជាលើកដំបូងនូវរបាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយ ឆ្លើយតបទៅនឹងសំណើររបស់អ្នកបោះឆ្នោតដែលបានពិភាក្សានៅរដ្ឋសភា ដោយបង្ហាញកាន់តែច្បាស់អំពីការទទួលខុសត្រូវរបស់រដ្ឋសភាចំពោះអ្នកបោះឆ្នោត និងប្រជាពលរដ្ឋ៕