|
ប្រធានរដ្ឋសភា Nguyen Sinh Hung ថ្លែងមតិក្នុងសម័យបើកកិច្ចប្រជិំ
(រូបថតៈ TTXVN) |
(VOVworld)-ថ្លែងមតិនៅសម័យបើកកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនាថ្ងៃទី១៤កក្កដានៅទីក្រុងហាណូយ ប្រធានរដ្ឋ
សភា វៀតណាម លោក Nguyen Sinh Hung បានលើកច្បាស់ថា នៅសម័យប្រ
ជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងវាយតម្លៃអំពីលទ្ធផលនៃសម័យ
ប្រជុំលើក ទី៩ ព្រមទាំងផ្តល់មតិជាជំហានដំបូងអំពីការត្រៀមរៀបចំសម្រាប់
កិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣នាពេលខាងមុខ។ លោកប្រធានរដ្ឋសភាបានឲ្យ ដឹងថា សម័យប្រជុំលើកទី៩ ជាសម័យប្រជុំ
ទទួលបានការស្រុះចិត្តគំនិតពីប្រជា ជន បង្រីកបានស្មារតីសាមគ្គីភាព បញ្ញានិងការផ្លាស់ប្តូរថ្មីរបស់រដ្ឋសភា។ លោក Nguyen Sinh Hung បានស្នើ
ឲ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចំណាយពេលវេលា ដើម្បី
ពិនិត្យរាល់ខ្លឹមសារសម្រាប់ត្រៀមរៀបចំឲ្យសម័យប្រជុំ លើកទី១០ ដោយសារ
នេះជាសម័យប្រជុំចុងឆ្នាំដែលមានខ្លឹមសារសំខាន់ៗជា ច្រើនផងដែរ។
ក៏នៅសម័យប្រជុំនេះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
បានផ្តល់មតិទៅលើរបាយការណ៍មួយចំនួន ក្នុងនោះមានរបាយការណ៍
របស់ចៅក្រមតុលាការកំពូល ស្តីអំពីការបង្កើតតុលាការប្រជាជននៅស្រុក
ទីរួមស្រុកចំណុះ ខេត្តមួយចំនួន និងការបង្កើតអយ្យការប្រជាជននៅ
បណ្តាអង្គភាពរដ្ឋាបាល ថ្នាក់ស្រុកដែលទើបនឹងបានបង្កើតថ្មីជាដើម៕