សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៦ មេសា នៅរដ្ឋធានី
ហាណូយ សម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិ
ការអចិន្ត្រៃរដ្ឋសភាវៀតណាមបានប្រារព្វឡើងក្រោម
អធិបតីភាព របស់ប្រធានរដ្ឋសភាលោក Nguyen Sinh
 Hung។
(VOVworld) - នាព្រឹកថ្ងៃទី៦ មេសា នៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានប្រារព្វឡើងក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។សម័យប្រជុំនេះ បានលៃទុកពេល វេលាភាគច្រើនសំរាប់ការងារកសាងច្បាប់ លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។
សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំលើកនេះ

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីគំរោងច្បាប់ចំនួន៩ រួមមានក្រម
ច្បាប់ ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)
ក្រមច្បាប់ ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់ ជាដើម។ក្នុងសកម្មភាពឃ្លាំមើល
គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភានឹងផ្ទៀងស្ដាប់និងផ្ដល់មតិអំពីរបាយការណ៍ឃ្លាំ
មើលស្ដីពីស្ថានភាព កំហុស អយុត្តិធម៌ក្នុងការអនុវត្តច្បាប់ស្ដីពីព្រហ្មទណ្ឌ នីតិវិធី
ព្រហ្មទណ្ឌ និងការសំណង ជួសជុលការខូចខាតសំរាប់អ្នកទទួលរងភាពអយុត្តិ
ធម៌។ទន្ទឹមនឹងនោះ គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាក៏នឹងផ្ដល់មតិអំពីរបាយ
ការណ៍ស្ដីពីលទ្ធផលនៃមហាសន្និបាត IPU ១៣២ ដែលទើបនឹងបានរៀបចំឡើង
នៅទីក្រុងហាណូយនិងខ្លឹមសារផ្សេងៗមួយ ចំនួនទៀតផង៕

ប្រតិកម្មទៅវិញ